ភាគីអ៊ីរ៉ង់ ដើរចេញពីកិច្ច្ចប្រជុំនៅស្វីស ក្រោយលោក ត្រាំ ព្រមានវាយប្រហារ
កិច្ចពិភាក្សាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ប្រែជាឡើងកម្តៅភ្លាមៗ ដោយសារតែភាគីទាំងពីរ បោះពាក្យគំរាមគ្នាទៅវិញទៅមក ដើម្បីសង្កត់តុចរចា។
ស្របពេលកិច្ចប្រជុំប្រព្រឹត្តទៅ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្រាប់តែគំរាម វាយប្រហារអ៊ីរ៉ង់ឲ្យធ្ងន់.ក ម្តងទៀត ហើយថែមទាំងចូលគ្រប់គ្រង ច្រកសមុទ្រ Hormuz ទៀតផង ប្រសិនបើកិច្ចព្រមព្រៀងចុងក្រោយ មិនអាចសម្រេចបានទេនោះ។
លោកក៏គំរាមវាយប្រហារផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនទប់ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលកំពុងប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ទេនោះ។
តវ៉ាចំពោះការគំរាមរបស់លោកត្រាំគណៈប្រតិភូអ៊ីរ៉ង់ បានដើរចេញពីកិច្ចប្រជុំទល់មុខគ្នា ហើយប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចាត់ទុកការព្រមានរបស់លោកត្រាំ ថាជា សញ្ញានៃ «ភាពអស់សង្ឃឹម» និងគំរាមវិញថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រៀមលក្ខណៈពេញលេញ រួចជាស្រេចអស់ហើយ សម្រាប់ការការប្រឈមមុខ តទល់គ្នា។
ប្រភព៖ Al Jazeera





