• May 20, 2024
 អាស៊ែបៃហ្សង់នឹងសាងសង់ផ្ទះជូនប្រជាជនដែលរងគ្រោះដោយការរញ្ជួយដី នៅប្រទេសតួកគី គិតជាទឹកប្រាក់មានតម្លៃ ១០០លានដុល្លារ

People stand by collapsed buildings in Golbasi, in Adiyaman province, southern Turkey, Wednesday, Feb. 8, 2023. Thinly stretched rescue teams worked through the night in Turkey and Syria, pulling more bodies from the rubble of thousands of buildings toppled by a catastrophic earthquake. The death toll rose Wednesday to more than 10,000, making the quake the deadliest in more than a decade. (AP Photo/Emrah Gurel)

អាស៊ែបៃហ្សង់នឹងសាងសង់ផ្ទះជូនប្រជាជនដែលរងគ្រោះដោយការរញ្ជួយដី នៅប្រទេសតួកគី គិតជាទឹកប្រាក់មានតម្លៃ ១០០លានដុល្លារ

Spread the love
Digiqole Ad

អាស៊ែបៃហ្សង់៖ រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក Jeyhun Bayramov បាននិយាយថា រដ្ឋាភិបាលអាស៊ែបៃហ្សង់នឹងសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយហេតុការណ៍រញ្ជួយដី នៅក្នុងប្រទេសតួកគី កាលពីពេលកន្លងទៅ ដែលគិតជាទឹកប្រាក់មានតម្លៃ ១០០លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Anadolu នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក Jeyhun Bayramov បានថ្លែងនៅក្នុងសន្និសិទម្ចាស់ជំនួយអន្តរជាតិស៊ីរី ដែលរៀបចំដោយគណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត នេះថា ភ្លាមៗបន្ទាប់ពីការរញ្ជួយដី ពួកគេបានបញ្ជូនក្រុមមនុស្សចំនួន 940 ដែលរួមមាន ក្រុមអ្នកស្វែងរកនិងសង្គ្រោះ បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តទៅកាន់តំបន់រងគ្រោះនៃប្រទេសតួកគី។ ក្នុងនោះយើងបានប្រគល់ជំនួយមនុស្សធម៌ចំនួន 5,300 តោន ទៅឱ្យតួកគី ហើយបានផ្តល់ជំនួយជាថវិកាចំនួន 45 លានដុល្លារ ទៅក្នុងគណនីរបស់អង្គការពាក់ព័ន្ធទាំងអស់ផងដែរ។

លោកបានបន្ថែមថា អាស៊ែបៃហ្សង់នឹងជាជំហរដ៏រឹងមាំជាមួយបងប្អូនតួកគីចាប់ពីពេលនេះតទៅ ហើយនឹងបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៃថ្នាក់ដឹកនាំទាំងអស់របស់តួកគី។

គួរជម្រាបថា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ គ្រោះរញ្ជួយដីកម្រិត 7.7 និង 7.6 រិចទ័រ បានវាយប្រហារភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសតួកគី មនុស្សប្រហែល 13.5 លាននាក់បានរងផលប៉ះពាល់នៅទូទាំងខេត្តចំនួន ១១ ហើយបានឆក់យកជីវិតមនុស្សរហូតដល់ជាង 50,000 នាក់។

Digiqole Ad

Related post