• May 20, 2024
 អង្គការសហប្រជាជាតិថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ដោយនឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នៅចុងសប្តាហ៍នេះ

អង្គការសហប្រជាជាតិថា ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ដោយនឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នៅចុងសប្តាហ៍នេះ

Spread the love
Digiqole Ad
ឥណ្ឌា ៖ អង្គការសហប្រជាជាតិ UN បានលើកឡើងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ដោយក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកជាផ្លូវការ នៅចុងសប្តាហ៍នេះ ដោយមានចំនួនប្រជាជនជិត ១.៤៣ពាន់លាននាក់។ អត្រាកំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះ បន្ទាប់ពីឈានដល់ចំនួន ១.៤២៦ ពាន់លាននាក់ កាលពីឆ្នាំមុន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា DESA បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ឆាប់ៗនេះ ប្រទេសចិននឹងបាត់បង់ឋានៈជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោក»។ ទិន្នន័យថ្មីរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ប្រជាជនឥណ្ឌាត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ ១,៤២៥,៧៧៥,៨៥០នាក់ នៅចុងខែមេសា ឆ្នាំ២០២៣៕
Digiqole Ad

Related post