• May 20, 2024
 អគ្គិភ័យឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានបំផ្លាញជម្រកជិត ២៨០០ខ្នង និងជាង៩០កន្លែង រួមទាំងមន្ទីរពេទ្យនិងមជ្ឈមណ្ឌលសិក្សា ខណៈគណៈកម្មាធិការស៊ើបអង្កេតគ្រោះអគ្គិភ័យក្នុងស្រុកថា ជាការដុតបំផ្លាញដែលបានគ្រោងទុក

Spread the love
Digiqole Ad

បង់ក្លាដែស៖ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ មានហេតុការណ៍អគ្គិភ័យមួយបានកើតឡើង នៅឯជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស ដែលបានបំផ្លាញជម្រកជិត ២៨០០ខ្នង និងជាង៩០កន្លែង រួមទាំងមន្ទីរពេទ្យនិងមជ្ឈមណ្ឌលសិក្សាផងដែរ បណ្តាលអោយមនុស្សជាង ១២០០០នាក់ ត្រូវបាត់បង់ផ្ទះសម្បែង។

ជុំវិញករណីនេះ គណៈកម្មាធិការស៊ើបអង្កេតគ្រោះអគ្គិភ័យ បាននិយាយកាលពីថ្ងៃអាទិត្យថា ហេតុការណ៍អគ្គិភ័យដែលបណ្តាលឱ្យមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង នៅឯជំរុំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស គឺជាការដុតបំផ្លាញដែលបានគ្រោងទុក។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១លាននាក់ ដែលភាគច្រើនជាមូស្លីម បានរស់នៅក្នុងខ្ទមរាប់ម៉ឺនខ្នងដែលធ្វើពីឫស្សី និងបន្ទះប្លាស្ទិកស្តើង នៅឯជំរុំនានា ក្នុងសង្កាត់ព្រំដែន Cox’s Bazar ដែលបានភៀសខ្លួនចេញពីការបង្រ្កាបដែលដឹកនាំដោយយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។
លោក Abu Sufian មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្រុក និងជាប្រធានគណៈកម្មាធិការស៊ើបអង្កេតដែលមានសមាជិកប្រាំពីររូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ តាមទូរស័ព្ទពី Cox’s Bazar ថា “ហេតុការណ៍អគ្គិភ័យនេះ គឺជាសកម្មភាពនៃការដុតបំផ្លាញដែលបានគ្រោងទុក”។

លោកបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅកន្លែងជាច្រើនក្នុងពេលតែមួយ អាចបង្ហាញថា វាជាសកម្មភាពដែលបានគ្រោងទុក ជាការប៉ុនប៉ងដោយចេតនា ដោយក្រុមណាមួយ។ ទោះបីយ៉ាងណា លោក Abu Sufian បានផ្តល់អនុសាសន៍ឱ្យមានការស៊ើបអង្កេតបន្ថែមទៀតដោយទីភ្នាក់ងារអនុវត្តច្បាប់ ដើម្បីកំណត់អត្តសញ្ញាណក្រុមដែលនៅពីក្រោយឧបទ្ទវហេតុនេះ។

គួរជម្រាបថា ជារឿយៗអគ្គិភ័យបានឆាបឆេះនៅក្នុងជំរុំដែលមានមនុស្សច្រើនរស់នៅមួយនេះ។ គ្រោះអគ្គិភ័យដ៏ធំចុងក្រោយ បានកើតឡើងអំឡុងខែមីនា ឆ្នាំ២០២១ ដោយបានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ ១៥នាក់ និងបានបំផ្លាញទីជម្រកអស់ជាង ១ម៉ឺនខ្នង។

ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលស្រុក Cox’s Bazar បានផ្ដល់អនុសាសន៍ឱ្យមានការបង្កើតអង្គភាពសេវាពន្លត់អគ្គិភ័យដាច់ដោយឡែក សម្រាប់ជំរុំរ៉ូហ៊ីងយ៉ា។ ហើយតំបន់នីមួយៗនៃជំរុំរ៉ូហ៊ីងយ៉ា ចាំបាច់ត្រូវពង្រីកបន្ថែមទៀត ដើម្បីផ្ទុកយានជំនិះពន្លត់អគ្គីភ័យ និងការសាងសង់អាងស្តុកទឹក និងប្រើប្រាស់សម្ភារៈងាយឆេះតិចនៅក្នុងជម្រក៕

Digiqole Ad

Related post