• May 20, 2024
 សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានរៀបចំពិធីប្រគល់លិខិតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំជាលើកដំបូង ដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងរៀន

សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានរៀបចំពិធីប្រគល់លិខិតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំជាលើកដំបូង ដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងរៀន

Spread the love
Digiqole Ad

ភ្នំពេញ៖ សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់លិខិតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំ នៃជំនាន់ទី១ និងផ្តល់អាហារូបករណ៍ដល់និស្សិតជំនាន់ទី២ ក្រោមវត្តមានកិត្តិយសឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ CUMT។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUMT ព្រមទាំងមានការចូលរួមពីលោកសាកលវិទ្យាធិការរង គណៈគ្រប់គ្រងសាកលវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និស្សិត និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។

នាឱកាសថ្លែងមតិសំណេះសំណាលនៅក្នុងកម្មវិធី ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ CUMT បានសម្តែងនូវការសាទរដល់និស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនរហូតក្លាយជានិស្សិតឆ្នើមប្រចាំឆ្នាំ និងលើកទឹកចិត្តដល់និស្សិតផ្សេងទៀតអោយខិតខំប្រឹងប្រែងរៀនផងដែរ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលដែលសង្គមជាតិត្រូវការ។ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី ដែលផ្តោតលើវិស័យអប់រំ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល បានមានប្រសាសន៍ថា ការរៀននូវមុខវិជ្ជាជំនាញពិតជាមានភាពសំខាន់ ប៉ុន្តែបទពិសោធន៍ដែលបានចែករំលែកតាមរយៈសិក្ខាសាលាគឺរឹតតែសំខាន់ ដែលជម្រុញអោយនិស្សិតគ្រប់រូបចូលរួមអោយបានច្រើន ដើម្បីមានឱកាសពង្រឹងសមត្ថភាព ជាពិសេសទៅលើភាសាបរទេស។

ឯកឧត្តម បានគូសបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣ ២០២៤ នេះ សាកលវិទ្យាល័យនៅតែបន្តផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ដល់និស្សិតគ្រប់ជំនាញ ដែលសរុបរហូតដល់ជិត ២០០នាក់។

ជុំវិញការរៀបចំនូវពិធីប្រគល់លិខិតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំ ឯកឧត្តម បណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ CUMT បានបញ្ជាក់ថា គឺដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានប្រឹងប្រែងរៀនសូត្រ។

និស្សិតដែលទទួលបានជ័យលាភីនិស្សិតឆ្នើមប្រចាំឆ្នាំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ CUMT ដែលបានផ្តល់អាហារូបករណ៍អោយពួកគាត់មានឱកាសអាចបន្តការសិក្សានៅមហាវិទ្យាល័យ។

ជាមួយគ្នានេះ អាណាព្យាបាលសិស្សដែលបានចូលរួមក្នុងកម្មវិធី ពួកគាត់ក៏បានបង្ហាញអារម្មណ៍រំភើប សប្បាយរីករាយ ផងដែរ

គួរជម្រាបថា ព្រមជាមួយនឹងពិធីប្រគល់លិខិតសរសើរដល់និស្សិតឆ្នើមប្រចាំឆ្នាំ ក៏មាននូវការផ្តល់អាហារូបករណ៍ដល់និស្សិតជំនាន់ទី២ផងដែរ ដែលសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣ ២០២៤ នេះ សាកលវិទ្យាល័យបានបន្តផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% វគ្គទី១ ១០០កន្លែង និងប្រកាសរើសបន្ត ១៥០កន្លែងថែមទៀត៕


WATCH VIDEO

 

Digiqole Ad

Related post