• May 20, 2024
 និស្សិតឆ្នើមនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ទទួលបានកិត្តិយសពីឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី តាមរយៈការផ្តល់ការអនុញ្ញាតឲ្យចូលសម្តែងការគួរសម និងរង្វាន់លើកទឹកចិត្ត

និស្សិតឆ្នើមនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ទទួលបានកិត្តិយសពីឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី តាមរយៈការផ្តល់ការអនុញ្ញាតឲ្យចូលសម្តែងការគួរសម និងរង្វាន់លើកទឹកចិត្ត

Spread the love
Digiqole Ad

ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ និងនិស្សិតឆ្នើមប្រចាំឆ្នាំ២០២៣ ទាំង៤ជំនាញ ចូលសម្តែងការគួរសម និងទទួលនូវអនុសាសន៍ ក៏ដូចជាបទពិសោធថ្មីៗដល់ប្អូនៗនិស្សិត ដើម្បីយកទៅប្រើប្រាស់ទាំងក្នុងអំឡុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងទៅថ្ងៃអនាគត។

ឯកអគ្គរាជទូតម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ហើយក៏បានចូលរួមអបអរសាទរដល់និស្សិតឆ្នើមគ្រប់រូបដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អ។ លោកបានផ្តាំផ្ញើ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពិសេសភាសាអង់គ្លេស ដែលគេប្រើប្រាស់ជាសាកលទូទាំងពិភពលោក។ លោកសន្យាថា នឹងព្យាយាមឲ្យអស់ពីកំលាំងកាយចិត្ត ដើម្បីគាំទ្រដំណើរការរបស់សាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងជួយអំពាវនាវទៅកាន់បណ្តាប្រទេសនានាក្នុងតំបន់ និងឆាកអន្តរជាតិ៕

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ CUMT បានសម្តែងនូវក្តីសប្បាយរីករាយក៏ដូចជាថ្លែងអំណរគុណទៅដល់ឯកឧត្តមឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ីដែលបានអនុញ្ញាតឱ្យនិស្សិតឆ្នើមទាំងអស់នៃសាកលវិទ្យាល័យ CUMT ចូលជួបសម្តែងការគួរសម រួមជាមួយការអបអរសាទរទៅដល់និស្សិតនៃ CUMT ។ ក្នុងនោះឯកឧត្តមក៏បានអរគុណទៅដល់ប្រជាពលរដ្ឋម៉ាឡេស៊ីដែលតែងតែជួយគាំទ្រនិងផ្តល់ជំនួយមកដល់កម្ពុជា ជាពិសេសមកដល់សាកលវិទ្យាល័យ CUMT ផ្ទាល់ ដោយឯកឧត្តមសង្ឃឹមថា និងមានការសហការដ៏ល្អបែបនេះជាបន្ត ហើយជួយជ្រោមជ្រែងដល់សាកលវិទ្យាល័យឱ្យឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនធនធានមនុស្សកម្ពុជាឱ្យកាន់តែល្អប្រសើរ។

គួរជម្រាបថា ក្រោយពីមានការបើកដំណើរការនៃការបង្រៀនរយៈពេលមួយឆ្នាំកន្លងមក នេះគឺជាលើកដំបូងហើយដែលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា CUMT បានរៀបចំឱ្យនិស្សិតឆ្នើមទាំងអស់ទទួលបានឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីក្រោមហេតុផលដើម្បីលើកទឹកចិត្តដល់និស្សិតដែលបានខិតខំប្រឹងប្រែងរៀនសូត្រហើយទទួលបានលទ្ធផលដ៏ល្អបែបនេះ។ ហើយសម្រាប់ឆ្នាំសិក្សាថ្មី ២០២៣ ២០២៤ នេះ សាកលវិទ្យាល័យក៏នឹងបន្តផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% វគ្គទី១ ១០០កន្លែង និងប្រកាសរើសបន្ត ១៥០កន្លែងថែមទៀតទៅដល់និស្សិតគ្រប់ជំនាញ ៕


WATCH VIDEO BELOW

 

Digiqole Ad

Related post