• May 20, 2024
 កម្ពុជា-ម៉ាឡេស៊ី នឹងចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ QR Code, កន្លែងលក់រាយប្រមាណ៥លានទីតាំងនឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់នេះ

កម្ពុជា-ម៉ាឡេស៊ី នឹងចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ QR Code, កន្លែងលក់រាយប្រមាណ៥លានទីតាំងនឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់នេះ

Spread the love
Digiqole Ad

(ម៉ាឡេស៊ី)៖ កម្ពុជា-ម៉ាឡេស៊ី នឹងចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ ឃ្យូអរកូដ (QR Code) ពោលគឺប្រជាពលរដ្ឋម៉ាឡេស៊ីអាច​ទូទាត់ប្រាក់ដោយស្កេន QR Code នៅ​កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីវិញផងដែរ។

ការបើកផ្លូវឱ្យប្រទេសកម្ពុជា-ម៉ាឡេស៉ី អាចទូទាត់ប្រាក់តាមរយៈ QR Code បន្ទាប់ពីធនាគារកណ្តាលនៃប្រទេសទាំងពីរ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយល់យោគគ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបន្ថែមទៀត ដើម្បីផ្ដល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។
​អនុស្សារណៈយល់យោគគ្នាបានចុះហត្ថលេខាដោយលោក​ស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ​លោក Abdul RasheedGhaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ​​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Arwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនៅប្រទេសម៉ាឡេស៊ី​​។
Digiqole Ad

Related post