• November 4, 2024
 ឯកឧត្តម ស្លេះ ណាស៊ី៖ ការឈ្វេងយល់អំពីរដ្ឋបាល ឬពិធីការនៃវប្បធម៌របស់បណ្តាប្រទេសផ្សេងៗជារឿងសំខាន់ ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម ស្លេះ ណាស៊ី៖ ការឈ្វេងយល់អំពីរដ្ឋបាល ឬពិធីការនៃវប្បធម៌របស់បណ្តាប្រទេសផ្សេងៗជារឿងសំខាន់ ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

Spread the love
Digiqole Ad

ឯកឧត្តម ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា ការឈ្វេងយល់អំពីរដ្ឋបាល ឬពិធីការនៃវប្បធម៌របស់បណ្តាប្រទេសផ្សេងៗជារឿងដែលសំខាន់ ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមថ្លែងនូវចំណាប់អារម្មណ៍ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល “កិច្ចការរដ្ឋបាល និងពិធីការ” របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងកិច្ចការសង្គម ដែលរៀបចំធ្វើឡើងនារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា។

នាឱកាសថ្លែងនូវចំណាប់អារម្មណ៍ ឯកឧត្តម ស្លេះ ណាស៊ី បានមានប្រសាសន៍ថា៖ កិច្ចការរដ្ឋបាល និងពិធីការ ជាមេរៀនមួយដែលមានសារសំខាន់ ព្រោះគ្រប់វិស័យ និងជំនាញ សុទ្ធតែមិនអាចខ្វះបាននូវចំណេះដឹងផ្នែកកិច្ចការរដ្ឋបាល និងពិធីការនេះ។ ដើម្បីទទួលបានជោគជ័យលើអាជីពការងារ សិស្សនិស្សិតដែលរៀនគ្រប់ជំនាញទាំងអស់ ត្រូវមានចំណេះដឹងសំខាន់ៗអំពី៖ ពិធីការ រដ្ឋបាល ភាសា និងការទំនាក់ទំនង។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងបានស្នើអោយគណៈគ្រប់គ្រងនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងកិច្ចការសង្គម រៀបចំនូវវគ្គពិធីការចម្រុះវប្បធម៌ ក៏ដូចជាការឈ្វេងយល់អំពីរដ្ឋបាល ឬពិធីការនៃវប្បធម៌របស់បណ្តាប្រទេសផ្សេងៗ ជារឿងដែលសំខាន់ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

គួរជម្រាបថា វគ្គសិក្សាស្តីពី “កិច្ចការរដ្ឋបាល និងពិធីការ” រៀបចំដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងកិច្ចការសង្គម មានរយៈពេល៣ខែ ស្មើនឹង ៥ក្រេឌីត សិក្សាតាមប្រព័ន្ធអនឡាញ ដែលមានសិស្សនិស្សិតចូលរៀនជិត ១០០នាក់៕

 

Digiqole Ad

Related post