• June 12, 2026
 ឯកឧត្តម ឆាយ វណ្ណា អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូហាជ្ជី នៃសមាគមប្រភពល្អកម្ពុជា ដែលវិលត្រឡប់ពីការបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ប្រកបដោយសុវត្ថិភាព

ឯកឧត្តម ឆាយ វណ្ណា អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូហាជ្ជី នៃសមាគមប្រភពល្អកម្ពុជា ដែលវិលត្រឡប់ពីការបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ប្រកបដោយសុវត្ថិភាព

Spread the love
Digiqole Ad
(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ចំពោះគណៈប្រតិភូហាជ្ជី (អ្នកបំពេញកាតព្វកិច្ចបុណ្យហាជ្ជ) របស់សមាគមប្រភពល្អកម្ពុជា ដែលបានវិលត្រឡប់មកដល់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព តាមរយៈអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីវេលាម៉ោង ៤:២០នាទីរសៀល។

គណៈប្រតិភូហាជ្ជីនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម
តហើរ អ៊ូមើរ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានសមាគមប្រភពល្អ ដែលរួមមានសមាជិកជាបុគ្គលិក តួន និងគ្រូប ង្រៀននៃសមាគមប្រភពល្អកម្ពុជា សរុបចំនួន ៥០រូប។ ការវិលត្រឡប់នេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូទាំងអស់ បានបំពេញកាតព្វកិច្ចបុណ្យហាជ្ជយ៉ាងជោគជ័យ និងបានធ្វើដំណើរមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងក្តីសោមនស្ស (Alhamdulillah)។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ឆាយ វណ្ណាបាន បួងសួងសុំសេចក្តីសុខសន្តិភាពពីអល់ឡោះជាម្ចាស់ សូម ទ្រង់មេត្តាប្រោសប្រទានពរជ័យ សិរីសួស្តី ស្លាម៉ាត់ និងសុខភាពល្អបរិបូរណ៍ ជូនដល់គណៈប្រតិភូហាជ្ជីទាំងអស់ ទាំងក្នុងការធ្វើដំណើរត្រឡប់ទៅកាន់លំនៅឋានវិញ និងក្នុងការរស់នៅប្រចាំថ្ងៃ។សូមឱ្យសកម្មភាព និងការលះបង់ក្នុងការធ្វើបុណ្យហាជ្ជនេះ ក្លាយជា “ហាជ្ជមប្រូរ” (ហាជ្ជដែលត្រូវបានទទួលស្គាល់) និងទទួលបានផលបុណ្យយ៉ាងគាប់ប្រសើរពីអល់ឡោះជាម្ចាស់៕
Digiqole Ad

Related post