![សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង](https://camm-media.com/wp-content/uploads/2024/04/434736885_859030019568307_3265284294821978917_n-850x560.jpg)
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ម៉ាឌន ជាមួយនារីខ្មែរឥស្លាមនៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤ នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ នៅក្នុងពេលនោះដែរ សម្តេច បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀន សម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅ ជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព ។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង តាមរយៈ ការបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ក្នុងការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕
ប្រភព៖ ទំព័រហ្វេសប៊ុកសម្តេចម៉ែនសំអន
![](https://camm-media.com/wp-content/uploads/2024/04/434662474_859030146234961_4952874512958944418_n.jpg)
![](https://camm-media.com/wp-content/uploads/2024/04/434671188_859030172901625_342345393296389732_n.jpg)
![](https://camm-media.com/wp-content/uploads/2024/04/434715055_859030152901627_5506565413859452924_n.jpg)
![](https://camm-media.com/wp-content/uploads/2024/04/434736885_859030019568307_3265284294821978917_n.jpg)
![](https://camm-media.com/wp-content/uploads/2024/04/434746039_859030189568290_8538866115681389399_n.jpg)
![](https://camm-media.com/wp-content/uploads/2024/04/434829006_859030029568306_6922256350105004718_n.jpg)
![Digiqole Ad](https://camm-media.com/wp-content/uploads/2024/01/4-Adv-.gif)