• November 4, 2024
 សម្តេចម៉ែបង្ហាញព្រះរាជហឬទ័យកោតសរសើរពីក្រណាត់សូត្រ ដែលជាស្នាដៃបងប្អូនខ្មែរឥស្លាមថាជាក្រណាត់សូត្រស្អាត

សម្តេចម៉ែបង្ហាញព្រះរាជហឬទ័យកោតសរសើរពីក្រណាត់សូត្រ ដែលជាស្នាដៃបងប្អូនខ្មែរឥស្លាមថាជាក្រណាត់សូត្រស្អាត

Spread the love
Digiqole Ad

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសម្តែងនូវព្រះរាជហឬទ័យកោតសរសើរចំពោះក្រណាត់សូត្រ ដែលជាស្នាដៃរបស់អ្នកតម្បាញខ្មែរឥស្លាម ថាក្រណាត់សូត្រនេះស្អាត។ ការសម្តែងព្រះរាជហឬទ័យនេះ គឺធ្វើឡើងក្នុងព្រះរាជសារ ដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ របស់សម្តេចព្រះមហាក្សត្រី ជូនចំពោះលោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្លើយចំពោះលោក ដែលបានផ្ញើលិខិតថ្វាយព្រះពរព្រះអង្គ ក្នុងព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រីជាមួយនឹងតង្វាយក្រណាត់សូត្រចំនួន ២ក្បិន។

ព្រះមហាក្រតី ទ្រង់បានមានព្រះរាជសុវណ្ណីក្នុងព្រះរាជសារនោះ យ៉ាងដូចច្នេះថា៖ ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតថ្វាយព្រះពរជ័យ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មាយុ ខ្ញុំ គម្រប់៨៧ យាងចូល ៨៨ព្រះវស្សា ដែលបានផ្តល់យុត្តិធម៌ដល់ខ្ញុំ ក្នុងការបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមជាមួយតង្វាយសូត្រចំនួន ២ក្បិន។
ក្រណាត់សូត្រនេះស្អាត ដែលជាស្នាដៃរបស់អ្នកតម្បាញជនជាតិខ្មែរឥស្លាម ក្រោមគម្រោងឧបត្ថម្ភពីស្ថានទូតតួកគី។
ព្រះមហាក្រតី ទ្រង់ក៏បានថ្វាយព្រះពរដល់លោកនាយក និងបុគ្គលិកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងបុគ្គលិកនៃ បណ្តាល័យសម្តេចម៉ែ ផងដែរ។

គួរជម្រាបផងដែរថា ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលរបស់ប្រទេសតួកគី (TIKA) និងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) សិប្បកម្មផលិតតម្បាញសូត្រក្នុងខេត្តកំពង់ចាម ត្រូវបានចងក្រង និងផលិតឡើងវិញនូវលំនាំសូត្រដែលស្ទើរតែត្រូវបានបំភ្លេចចោលក្នុងអំឡុងរបបប៉ុលពត។

Digiqole Ad

Related post