• May 12, 2026
 រដ្ឋសភាកម្ពុជាបេីកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តសេចក្តី​ព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

រដ្ឋសភាកម្ពុជាបេីកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តសេចក្តី​ព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

Spread the love
Digiqole Ad
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិកា​រ​ធិប​តី ឃួន សុដារី ប្រធានរដ្ឋសភា​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា អញ្ញើញជាអធិបតីសម័យ​ប្រជុំវិសាមញ​រដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលមាន សមាជិកសមាជិកាចំនួន ១១៤ រូបចូលរួម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

សម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភានាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរដោយសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖
១៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។
២៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា​ទូទាត់​របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម​នៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញ​ថាមពលអគ្គិសនីពីប្រទេសវៀតណាម។
Digiqole Ad

Related post