• October 3, 2023
 ជនជាតិម៉ាឡាយូរាប់ម៉ឺននាក់ ប្រារព្ធពិធីបុណ្យរ៉យ៉ាហ្វីត្រះ នៅឆ្នេរ Wasukri ក្នុងខេត្តប៉ាតានី ប្រទេសថៃ

ជនជាតិម៉ាឡាយូរាប់ម៉ឺននាក់ ប្រារព្ធពិធីបុណ្យរ៉យ៉ាហ្វីត្រះ នៅឆ្នេរ Wasukri ក្នុងខេត្តប៉ាតានី ប្រទេសថៃ

Spread the love
ថៃ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ជនជាតិម៉ាឡាយូរាប់ម៉ឺននាក់ បានប្រារព្ធពិធីបុណ្យរ៉យ៉ាហ្វីត្រះយ៉ាងធំ ដោយពិធីនេះបានរៀបចំធ្វើនៅឆ្នេរ Wasukri ស្រុក Sai Buri ក្នុងខេត្តប៉ាតានី នៃប្រទេសថៃ ក្នុងគោលបំណងផ្សារភ្ជាប់នូវមិត្តភាព ភាតរភាព និងលើកកម្ពស់អត្តសញ្ញាណនៃជនជាតិម៉ាឡាយូ ដែលកំពុងរស់នៅក្នុងប្រទេសថៃ។

គួរជម្រាបថា ពិធីបុណ្យរ៉យ៉ាហ្វីត្រះ នៅក្នុងប្រទេសថៃ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា រួមនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួន បានកំណត់យកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ហើយសម្រាប់កម្មវិធីថ្ងៃនេះ គ្រាន់តែជាការរៀបចំដើម្បីបង្ហាញពីការសាមគ្គីភាព ភាពសម្បូរសប្បាយ និងការរស់នៅប្រកបដោយសន្តិភាពរបស់ពួកគេតែប៉ុណ្ណោះ។
ប្រភព៖ បរទេស
Digiqole Ad

Related post