• October 14, 2024
 គ្រោះរញ្ជួយដីបានវាយប្រហារជាលើកទី៣ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងកម្រិត ៦.៣រ៉ិចទ័រ កាលពីថ្ងៃអាទិត្យ

គ្រោះរញ្ជួយដីបានវាយប្រហារជាលើកទី៣ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងកម្រិត ៦.៣រ៉ិចទ័រ កាលពីថ្ងៃអាទិត្យ

Spread the love
Digiqole Ad

ប្រទេសអាហ្វហ្គានីស្ថាន បានរងការវាយប្រហារផ្ទួនៗដោយគ្រោះរញ្ជួយដី ខណៈវាបានកើតឡើងជាលើកទី៣ ជាមួយនឹងកម្រិត ៦.៣រ៉ិចទ័រ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Herat ប្រទេសអាហ្វហ្គានីស្ថាន ក្នុងជម្រៅ ៦.៣គីឡូម៉ែត្រ។ នៅក្នុងរបាយការណ៍របស់ខ្លួន ចំណុចកណ្តាលនៃការរញ្ជួយថ្មីនេះស្ថិតនៅចម្ងាយប្រហែល ៣៣គីឡូម៉ែត្រ ភាគពាយព្យនៃទីក្រុង Herat ដែលជាទីក្រុងធំទីបីរបស់ប្រទេស និងនៅជិតព្រំដែននៃប្រទេសអ៊ីរ៉ង់។

យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ Herat គ្រោះរញ្ជួយដីនេះបណ្តាលអោយមនុស្សម្នាក់បានស្លាប់ និងជិត១០០នាក់ផ្សេងទៀតរងរបួស ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

គ្រោះរញ្ជួយដីបានវាយប្រហារចំនួន ២ដងរួចទៅហើយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីថ្ងៃទី៨ ខែតុលា ដែលបានបណ្តាលអោយមានមនុស្សស្លាប់ជាង ២.០០០នាក់ និងមនុស្សជិត ២ម៉ឺននាក់ បានរងផលប៉ះពាល់ដោយភាគច្រើនជាស្ត្រី និងកុមារ។ នេះបើតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក WHO។

មន្ត្រីតាលីបង់ បានឱ្យដឹងថា គ្រោះរញ្ជួយដីចុងក្រោយនេះ មិនសូវមានអ្នកស្លាប់និងរបួសច្រើន ដោយសារប្រជាពលរដ្ឋជាច្រើនបានចាប់ផ្តើមដេកនៅខាងក្រៅព្រោះខ្លាចមានគ្រោះរញ្ជួយដីបន្ថែមទៀត។

អាជ្ញាធរតាលីបង់ ដែលបានដណ្ដើមអំណាចគ្រប់គ្រងអាហ្វហ្គានីស្ថាន កាលពីខែសីហា ឆ្នាំ២០២១ បន្ទាប់ពីការដកទ័ពអាមេរិក កំពុងតែតស៊ូក្នុងការស្វែងរកការផ្តល់ជំនួយ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌រួចទៅហើយ។ វិបត្តិមនុស្សធម៌អាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីប្រទេសជាច្រើនបានដកជំនួយបរទេស។

អ្នកស្ម័គ្រចិត្ដជាច្រើនត្រូវជីករកអ្នករស់រានមានជីវិត និងសាកសពដោយគ្មានអ្វីក្រៅពីប៉ែល និងដៃទទេរបស់ពួកគេ បន្ទាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុន៕

Digiqole Ad

Related post