ការិយាល័យថវិកាសភាអាមេរិក៖ សង្គ្រាមជាមួយអ៊ីរ៉ង់ចំណាយប្រមាណ ៣៨ ពាន់លានដុល្លារ
យោងតាមរបាយការណ៍របស់ការិយាល័យថវិកាសភាអាមេរិក (CBO) ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមរយៈពេល ៦ ខែជាមួយអ៊ីរ៉ង់ បានកើនដល់ប្រមាណ ៣៨ ពាន់លានដុល្លារ។
CBO បានប៉ាន់ប្រមាណថា ប្រសិនបើជម្លោះនៅតែបន្ត ការចំណាយអាចកើនឡើងប្រមាណ ៣ ពាន់លានដុល្លារក្នុងមួយខែ ខណៈការបិទច្រកសមុទ្រ Hormuz ក៏បានបង្កសម្ពាធលើតម្លៃថាមពល និងសេដ្ឋកិច្ច។
របាយការណ៍ក៏បានបញ្ជាក់ថា ការប្រើប្រាស់គ្រាប់រំសេវក្នុងបរិមាណខ្ពស់ អាចធ្វើឱ្យសហរដ្ឋអាមេរិកត្រូវការពេលប្រមាណ ៥ ឆ្នាំ ដើម្បីបំពេញស្តុកគ្រាប់រំសេវឡើងវិញ។
CBO ក៏ព្យាករណ៍ថា ជម្លោះនេះអាចជំរុញអតិផរណារបស់អាមេរិកប្រមាណ ០,៥% ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៧៕



