• September 30, 2026
 កម្ពុជា បញ្ជូននិស្សិតនគរបាល ១០រូប ទៅសិក្សានៅប្រទេសតួកគី ក្រោមអាហារូបករណ៍ពេញលេញ

កម្ពុជា បញ្ជូននិស្សិតនគរបាល ១០រូប ទៅសិក្សានៅប្រទេសតួកគី ក្រោមអាហារូបករណ៍ពេញលេញ

Spread the love
Digiqole Ad
ស្ថានទូតតួកគីប្រចាំកម្ពុជា បានជូនដំណើរនិស្សិតនគរបាលកម្ពុជាចំនួន ១០រូប ទៅកាន់ប្រទេសតួកគី ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិត នៅបណ្ឌិតសភានគរបាលតួកគី ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលជាតិកម្ពុជា និង ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតតែងតាំងកម្ពុជាប្រចាំប្រទេសតួកគី។
ក្នុងឱកាសនោះ ក៏មានការប្រគល់វិញ្ញាបនបត្រដល់និស្សិតដែលបានបញ្ចប់វគ្គសិក្សាភាសាតួកគីនៅបណ្ឌិតសភានគរបាលជាតិកម្ពុជា ដែលវគ្គសិក្សាត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលវប្បធម៌តួកគី Yunus Emre។
ប្រភព៖ ស្ថានទូតតួកគីប្រចាំកម្ពុជា
Digiqole Ad

Related post