កម្ពុជា និងកាណាដា ឈានដល់ការផ្លាស់ប្តូរអនុស្សរណៈពាណិជ្ជកម្ម-ហិរញ្ញវត្ថុ និងបើកផ្លូវចរចាកិច្ចព្រមព្រៀងធំៗ ២ បន្ថែមទៀត
ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា បានបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុវត្ថិភាពហិរញ្ញវត្ថុ។
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ាក ខានី (Mark Carney) នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា បានអញ្ជើញធ្វើជាសាក្សីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ២ និងប្រកាសបើកផ្លូវសម្រាប់ការចរចាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រចំនួន ២ បន្ថែមទៀត។
រូបថត ៖ AKP



