
ឯកឧត្តម ឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំនៅកម្ពុជាអញ្ជើញជួបសំណាលពលរដ្ឋខ្មេរឥស្លាមនិងទស្សនកិច្ចវិហារឥស្លាមដារុលតាក់ហ្ស៊ីមនៅស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាអញ្ជើញជួបសំណាលនិងទស្សនកិច្ចវិហារឥស្លាមដារុលតាក់ហ្ស៊ីមនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលនៅរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២៤ ។
នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើចូលរួមពីសំណាក់ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី ទីប្រឹក្សាក្រសួងព័ត៌មាន លោក ឡា ស្លេះ អភិបាលរងស្រុកកោះធំ ព្រមទាំងអ៊ីម៉ាំ តួននិងបងប្អូនសិស្សានុសិស្សជាច្រើននាក់ផងដែរ។
គួរឲ្យដឹងថាវិហារឥស្លាមដ៏ធំមួយនេះជាអំណោយពីប្រជាពលរដ្ឋម៉ាឡេស៊ី តាមរយៈក្រុមប្រឹក្សាឥស្លាមរដ្ឋជូហូរ និងសប្បុរសជនផ្សេងៗផងដែរ។




