អាមេរិក ផ្អាកទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ ខណៈក្រុមអធិការកិច្ចនុយក្លេអ៊ែរនឹងវិលត្រឡប់ទៅអ៊ីរ៉ង់វិញ និងព្រមព្រៀងបញ្ចេញប្រាក់បង្កក១២ពាន់លានដុល្លារ

អាមេរិក ផ្អាកទណ្ឌកម្មប្រេងលើអ៊ីរ៉ង់ ខណៈក្រុមអធិការកិច្ចនុយក្លេអ៊ែរនឹងវិលត្រឡប់ទៅអ៊ីរ៉ង់វិញ និងព្រមព្រៀងបញ្ចេញប្រាក់បង្កក១២ពាន់លានដុល្លារ

Spread the love
Digiqole Ad

អ្នកចរចាជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់បានប្រកាសថា ភាគីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការបញ្ចេញថវិកាអ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្រៅប្រទេស ក្នុងទំហំប្រមាណ ១២ពាន់លានដុល្លារអាមេរិក។ ការប្រកាសនេះត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយនៃការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានជម្លោះ និងទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។

តាមការលើកឡើងរបស់មន្ត្រីអ៊ីរ៉ង់ កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដែលមានគោលបំណងបង្កើនទំនុកចិត្តរវាងភាគីទាំងពីរ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាសន្តិភាព និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះដែរ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក (U.S. Treasury Department) បានប្រកាសអំពីការបន្ធូរបន្ថយទណ្ឌកម្មជាបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យអ៊ីរ៉ង់អាចបន្តការលក់ប្រេងឆៅ និងផលិតផលប៉េត្រូគីមីមួយចំនួន រហូតដល់ថ្ងៃទី១ ខែសីហា ខាងមុខ បន្ទាប់ពីអនុប្រធានាធិបតី លោក JD Vance បាននិយាយថាអ៊ីរ៉ង់ នឹងអនុញ្ញាតឱ្យក្រុមអធិការកិច្ចនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ វិលត្រឡប់ទៅប្រទេសនេះវិញ បន្ទាប់ពីការចរចានៅប្រទេសស្វីស។

វិធានការនេះត្រូវបានគេមើលឃើញថា ជាជំហានសំខាន់មួយក្នុងការជួយសម្រួលស្ថានភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីទណ្ឌកម្មអន្តរជាតិ។
ប្រភព៖ Aljazeera

 

Digiqole Ad

Related post