• July 21, 2026
 អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ ប្រទេសម៉ាឡេស៊ី ឆ្មក់ចូលទីតាំងមួយ សង្ស័យពាក់ព័ន្ធការផ្សព្វផ្សាយនិកាយស៊ីអ៊ីត(ស៊ីអះ) ដែលផ្ទុយនឹងហ្វាតវ៉ារបស់រដ្ឋ

អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ ប្រទេសម៉ាឡេស៊ី ឆ្មក់ចូលទីតាំងមួយ សង្ស័យពាក់ព័ន្ធការផ្សព្វផ្សាយនិកាយស៊ីអ៊ីត(ស៊ីអះ) ដែលផ្ទុយនឹងហ្វាតវ៉ារបស់រដ្ឋ

Spread the love
Digiqole Ad
ម៉ាឡេស៊ី៖អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ (JAIS) បានបើកប្រតិបត្តិការឆ្មក់ចូលទីតាំងមួយ ស្ថិតនៅតំបន់ Jalan Pusat Perdagangan Lagoon Perdana ក្នុងទីក្រុង Petaling Jaya បន្ទាប់ពីទទួលបានព័ត៌មានពីសាធារណជនថាទីតាំងនោះអាចពាក់ព័ន្ធនឹងសកម្មភាពផ្សព្វផ្សាយនិកាយស៊ីអ៊ីត (Shia) ដែលផ្ទុយនឹងសេចក្តីសម្រេចហ្វាតវ៉ារបស់រដ្ឋសើឡាង៉រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News StraitTimes កាលពីពេលថ្មីៗនេះ។

ដាតុ ម៉ូហាំម៉ាត់ សាហ្សីហ្សាន អះម៉ាត់ (Datuk Mohd Shahzihan Ahmad) អគ្គនាយក JAIS បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៩ និង ៣៤ នាទីយប់ កាលពីពីថ្ងៃព្រហស្សន៍សប្តាហ៍មុន ក្រោយពីអាជ្ញាធរទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពគួរឱ្យសង្ស័យនៅទីតាំងខាងលើ។
ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានត្រួតពិនិត្យជនបរទេសសរុបចំនួន ២២៦នាក់រួមមាន បុរស ១៤៧នាក់ ស្ត្រី ៥១នាក់ និងកុមារ ២៨នាក់ ភាគច្រើន ប៉ាគីស្ថាន បង់ក្លាដេស និងឥណ្ឌា ដើម្បីសាកសួរ និងប្រមូលព័ត៌មានពាក់ព័ន្ធនឹងករណីនេះ។ អាជ្ញាធរបានឱ្យដឹងថា ការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តក្រោមច្បាប់ព្រហ្មទណ្ឌសារីអះ ដែលពាក់ព័ន្ធនឹងបទល្មើសសាសនាក្នុងរដ្ឋសើឡាង៉រ។
អាជ្ញាធរសាសនាឥស្លាមរដ្ឋសើឡាង៉រ បានអំពាវនាវដល់សាធារណជន ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយផ្តល់ព័ត៌មានប្រសិនបើបានដឹងអំពីសកម្មភាពណាមួយដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយនិកាយស៊ីអះ ឬសកម្មភាពផ្សេងៗដែលអាចផ្ទុយនឹងច្បាប់ និងសេចក្តីសម្រេចហ្វាតវ៉ារបស់រដ្ឋ ដើម្បីឱ្យអាជ្ញាធរអាចចាត់វិធានការស្របតាមនីតិវិធីច្បាប់។
Digiqole Ad

Related post