
ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជារៀបចំពិព័រណ៍បង្ហាញផលិតផលម៉ាឡេស៊ី Malaysian Ramadan Bazzar

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាអធិបតីក្នុងកម្មវិធីបើកពិព័រណ៍បង្ហាញផលិតផលម៉ាឡេស៊ី “Malaysian Ramadan Bazaar Program” ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ Nur Herzazzila Ghazali ភារធារីស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងពីស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ អន្តរជាតិ ។ កម្មវិធីនេះប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ ម្ហូបអាហារហាឡាល និងសំលៀកបំពាក់ ដើម្បីចូលរួមអបអរសាទរក្នុងឪកាសខែបួសរ៉ាម៉ាឌន ជាខែដ៏ពិសិដ្ឋរបស់សាសនិកឥស្លាមទូទាំងសកលលោក និងត្រៀមអបអរពិធី បញ្ចប់ខែបួសរ៉ាម៉ាឌន (Eid) នាពេលខាងមុខនេះ ។




