ស្ត្រីខ្មែរឥស្លាមម្នាក់ស្លាប់ក្នុងករណីឃាតកម្មដោយប្តីនៅខេត្តតាកែវ ខណៈនេះប្តីត្រូវបានឃាត់ខ្លួនហើយ
ខេត្តតាកែវ៖ យោងតាមរបាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យស្ត្រីម្នាក់ឈ្មោះ អ៊ែល ម៉ារីយ៉ាស់ ហៅ នីតា អាយុ៣១ឆ្នាំ ជាខ្មែរឥស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម បានស្លាប់នៅកន្លែងកើតហេតុ។
តាមរបាយការណ៍ ដែលទូរទស្សន៍មូស្លីមទទួលបានគឺជនសង្ស័យជាប្តីឈ្មោះ ណុប ស៊ុនហាក់ អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនហើយ ។ មូលហេតុដំបូងត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងការប្រច័ណ្ឌ និងហើយជនសង្ស័យប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាង សំណុំរឿងតាមនីតិវិធីច្បាប់ ដោយឡែកសាកសពក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមសាសនា។



