• July 27, 2026
 មេដឹកនាំសាសនាឥស្លាមនៅភាគខាងត្បូងថៃរៀបចំពិធីបួងសួងសន្តិភាព និងថ្កោលទោសអំពើហិង្សា ក្រោយការវាយប្រហារនៅណារ៉ាធីវ៉ាត់

មេដឹកនាំសាសនាឥស្លាមនៅភាគខាងត្បូងថៃរៀបចំពិធីបួងសួងសន្តិភាព និងថ្កោលទោសអំពើហិង្សា ក្រោយការវាយប្រហារនៅណារ៉ាធីវ៉ាត់

Spread the love
Digiqole Ad
មេដឹកនាំសាសនាឥស្លាម និងប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងប្រទេសថៃ បានរៀបចំពិធីសឡាតហាជាត់ (Hajat) នៅខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី យ៉ាឡា និងសុងខ្លា ដើម្បីសុំឱ្យមានសន្តិភាព និងបង្ហាញការបដិសេធចំពោះអំពើហិង្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធកាលពីសប្តាហ៍មុន។

អ្នកចូលរួមបានលើកឡើងថា ការវាយប្រហារលើជនស៊ីវិល គឺផ្ទុយនឹងគោលការណ៍របស់សាសនាឥស្លាម ហើយបានអំពាវនាវឱ្យគ្រប់ភាគីរួមគ្នារក្សាសន្តិភាពនៅក្នុងតំបន់។ ពិធីបួងសួងនៅភូមិ តាន់យ៉ុងម៉ាត់ ស្រុករ៉ាហ្គែ មានអ្នកចូលរួមជាង ២០០នាក់។
ពិធីនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី២២ ខែកក្កដា លើប៉ុស្តិ៍ត្រួតពិនិត្យ ប៊ូកេតសាមី (Buket Sami) ក្នុងស្រុករ៉ាហ្គែ ដែលបណ្តាលឱ្យសមាជិកកង Rangers Regiment 45 ចំនួន ៥នាក់ស្លាប់ និងជនស៊ីវិល ៦នាក់ទៀតរងរបួស ក្នុងនោះមានកុមារអាយុ ១០ឆ្នាំម្នាក់។
ប្រភព៖ Thai Emperor
Digiqole Ad

Related post