បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ចូលជាធរមាន
បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមាន នៅពាក់កណ្តាលអធ្រាត្ររវាងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ម៉ោងក្នុងស្រុក (ម៉ោង ២១: 00 ម៉ោងសកល) បន្ទាប់ពីការប្រកាសមុននេះដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
បទឈប់បាញ់នេះ មានគោលបំណងបញ្ចប់ការកើនឡើងភាពតានតឹងដ៏សាហាវជាងមួយខែ រវាងអ៊ីស្រា អែល និងក្រុមហេសបូឡា ដែលបានឆក់យកជីវិតមនុស្សជាង ២.០០០នាក់។







