ប្រធានគោលនយោបាយបក្សកាន់អំណាចបាននិយាយនៅថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូងមានបំណងហាមឃាត់ការបរិភោគសាច់ឆ្កែ និងបញ្ចប់ភាពចម្រូងចម្រាសលើទំនៀមទម្លាប់បុរាណចំពេលមានការកើនឡើងនៃការយល់ដឹងអំពីសិទ្ធិសត្វ។ ទម្លាប់ញ៉ាំឆ្កែរបស់កូរ៉េបានទាញការរិះគន់ពីបរទេសចំពោះអំពើឃោរឃៅរបស់វា ហើយក៏មានការប្រឆាំងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសជាពិសេសពីក្មេងជំនាន់ក្រោយ។Read More
ហ្សាការតា៖ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា និងការបើកច្រករបៀងបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃពុធសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។Read More
(ដាកា)៖ មានមនុស្សចំនួន ១៧នាក់បានស្លាប់ និងជាង ១០០នាក់ផ្សេងទៀតរងរបួសនៅប្រទេសបង់ក្លាដែស ក្រោយរថភ្លើង ២គ្រឿងបុកគ្នាកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយក្រុមមន្រ្តីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Dhaka Tribunes នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។Read More
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល ប៊ីន ហ្វាហាន អាល់ សាអូ ដក្នុងការសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃអាទិត្យថា សកម្មភាពរបស់អ៊ីស្រាអែលបានធ្វើហួសពីវិសាលភាពនៃការការពារខ្លួន ហើយប្រទេសនេះគួរតែបញ្ឈប់ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន។Read More
អឌ្ឍចន្ទក្រហមតួកគីបាននិយាយនៅថ្ងៃសុក្រទី ១៣ ខែតុលា ប្រាប់សារព័ត៌មានReuters ថា យន្តហោះយោធាតួកគីដែលមានជំនួយមនុស្សធម៌សម្រាប់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានទៅដល់អេហ្ស៊ីប ខណៈដែលប្រធានាធិបតី តួកគីTayyip Erdogan បានហៅការរំលោភសិទ្ធិប្រឆាំងនឹងជនស៊ីវិលនថា “មិនអាចទទួលយកបាន” ហើយអំពាវនាវឲ្យមានការជួយតាមច្រកប្រទេសអេហ្ស៊ីប។ ចំណែកឯជំនួយមនុស្សធម៌ជាបរិក្ខាពេទ្យរបស់អេមីរ៉ាតក៏បានទៅដល់ និងត្រៀមដឹកទៅតំបន់ហ្គាហ្សាផងដែរ។Read More


