ផ្ទុះការចាប់អារម្មណ៍រថយន្តអគ្គិសនី Lucid ដំបូងបង្អស់ដែលអារ៉ាប៊ីសាអូឌីតផលិត បំពាក់ដោយយន្តហោះគ្មានមនុស្សបើក(Drone) និងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI)នៅកន្លែងដាក់តាំងបង្ហាញនៅក្នុងកម្មវិធីតាំងពិព័ណ៌វិស័យការពារជាតិពិភពលោកនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអាទិត្យ។Read More
ហ្សាការតា៖ ប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំបោះឆ្នោតសាកលជ្រើសរើសប្រធានាធិបតីថ្មី ក៏ដូចជាជ្រើសរើសតំណាងនិតិប្រតិបត្តិ និងនីតិបញ្ញត្តិនៅគ្រប់កម្រិតរដ្ឋបាលនៅថ្ងៃតី១៤ខែកុម្ភៈខាងមុខ ដោយជាងពាក់កណ្តាលនៃអ្នកដែលមានសិទ្ធិបោះឆ្នោតមានអាយុចន្លោះពី ១៧ទៅ ៤០ ឆ្នាំ ហើយប្រហែលមួយភាគបីមានអាយុក្រោម ៣០ឆ្នាំ ដែលធ្វើឱ្យយុវជនជាគន្លឹះនៃប្រជាសាស្រ្តសម្រាប់លទ្ធផល។Read More
លោក Luo Dapeng អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធកន្លងទៅនេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា មន្ត្រីអង្គការសុខភាពពិភពលោក និយាយថា លោកគិតថាមនុស្សប្រហែលពី ២០០.០០០នាក់ ទៅ ៣០០.០០០នាក់ នៅតែរស់នៅក្នុងតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេលបីខែបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ភាគខាងលិចប្រទេស។Read More
ម៉ាក្កះ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការហាជ្ជី និងអ៊ុំរ៉ោះនៃប្រទេសអារ៉ាប៊ីសាអូឌីត Dr. Tawfiq Al-Rabiah បានប្រកាសនូវតួលេខនៃការកើនឡើងជាប្រវត្តិសាស្ត្រសម្រាប់អ្នកធ្វើធម្មយាត្រាអ៊ុំរ៉ោះនាឆ្នាំ២០២៣កន្លងទៅនេះ មានចំនួនសរុបរហូតដល់ 13.55 លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ 2019 ត្រូវបានគេប៉ាន់ស្មានថាមានចំនួនត្រឹម 8.55 លាននាក់ប៉ុណ្ណោះ។Read More
ម៉ានីល៖ ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរភាគខាងត្បូង នៃប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី៩ ខែមករានេះ តែភ្លាមៗនេះមិនមានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការខូចខាតនោះទេ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។Read More




