ព័ត៌មានអន្តរជាតិ

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមនឹងបណ្តាមេដឹកនាំពិភពលោក បានប្រតិកម្មនិងថ្កោលទោសចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh ក្នុងប្រទេសអ៊ីរ៉ង់

មេដឹកនាំរបស់ក្រុមហាម៉ាស់នៅហ្គាហ្សា លោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ពេលដែលគាត់ទៅចូលរួមពិធីកាន់តំណែងប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ ។ (more…)

9 months ago

រោងចក្រចំនួន៣ និង១១តូប បានរងការបំផ្លាញនិងខូចខាតដោយសារឧបទ្ទវហេតុអគ្គិភ័យឆាបឆេះពីរកន្លែងក្នុងថ្ងៃតែមួយ នៅSungai Buloh ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី

ត្រឹមរយៈពេលមួយថ្ងៃនៃថ្ងៃអាទិត្យ មានហេតុការណ៍អគ្គិភ័យឆាបឆេះដល់ទៅពីរកន្លែងផ្សេងគ្នា នៅSungai Buloh ក្នុងរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បណ្តាលអោយរោងចក្រចំនួន៣ និង១១តូប រងនូវការបំផ្លាញ (more…)

9 months ago

អារ៉ាប៊ីសាអូឌីតនឹងសង់កីឡដ្ឋានធំមួយដែលអាចផ្ទុកអ្នកទស្សនាជាង៩០ម៉ឺននាក់សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាផ្សេងៗ

អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានបង្ហាញផែនការដ៏អស្ចារ្យមួយក្នុងការសាងសង់កីឡដ្ឋាន King Salman នៅឆ្នាំ ២០២៩ ។ អគារកីឡាដ្ឋានដ៏ទំនើបនេះនឹងមានកន្លែងអង្គុយចំនួន ៩២,000 និងលាតសន្ធឹងលើផ្ទៃដីដ៏គួរឱ្យចាប់អារម្មណ៍លើសពី 660,000 ម៉ែត្រការ៉េក្នុងរាជធានី រីយ៉ាដ(Riyadh) ។ (more…)

9 months ago

គ្រោះរអិលបាក់ដីផ្ទួនៗនៅប្រទេសអេត្យូពី បណ្តាលអោយមានមនុស្សស្លាប់កើនឡើងដល់ ២២៩នាក់

មន្រ្តីរដ្ឋាភិបាលនៃប្រទេសអេត្យូពី បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះរអិលបាក់ដីចំនួនពីរលើក នៅឯភាគខាងត្បូង បានកើនឡើងដល់ ២២៩នាក់ហើយ ខណៈការស្វែងរកអ្នកនៅមានជីវិតកំពុងបន្ត ចូលដល់ថ្ងៃទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៤។ (more…)

10 months ago

សកម្មជនជ្វីហ្វជាង ២០០នាក់ត្រូវចាប់ខ្លួនអំឡុងការតវ៉ាបង្ហាញពីការមិនគាំទ្រសង្រ្គាមហ្កាហ្សា នៅក្នុងវិមានសភាអាមេរិក

ប្រភពពីBTV News បានឲ្យដឹងថានគរបាលនៅវិមានកាពីតូល (Capitol) របស់សហរដ្ឋអាមេរិក បានចាប់ខ្លួនសកម្មជនជ្វីហ្វដែលតវ៉ាប្រឆាំងនឹងការគាំទ្រយោធារបស់អាមេរិក សម្រាប់អ៊ីស្រាអែល នៅខាងក្នុងអាគារសភាកាលពីថ្ងៃអង្គារ (២៣ កក្កដា) មួយថ្ងៃមុនពេលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានកំណត់ពេលថ្លែងសុន្ទរកថាទៅកាន់សភា។ (more…)

10 months ago

ពលរដ្ឋប៉ាឡេស្ទីន ៧០នាក់ត្រូវបានសម្លាប់ និងជាង២០០នាក់រងរបួសនៅហ្គាហ្សា ក្នុងការវាយប្រហារជាថ្មីនៅទីក្រុង Khan Younis ពីសំណាក់អ៊ីស្រាអែល

ក្រុមគ្រូពេទ្យនៅតំបន់ហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទ ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន Al Jazeera ថា មនុស្ស៧០នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់របួស ក្នុងការវាយប្រហារពីសំណាក់អ៊ីស្រាអែល (more…)

10 months ago

ការប៉ះទង្គិចគ្នាផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិត ជុំវិញការកេណ្ឌយោធា

ប្រភពពីBTV News បានឲ្យដឹងថា មានការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងនគរបាលអ៊ីស្រាអែល និងនិស្សិតសាកសលវិទ្យាល័យនិយមជ្រុល កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការប្រកាសថា យោធារដ្ឋនៅសប្តាហ៍ក្រោយនឹងចាប់ផ្តើមចេញការកេណ្ឌយោធាចំពោះនិស្សិតសាកលវិទ្យាល័យនិយមជ្រុល ដែលកាលពីពេលមុន ត្រូវបានលើកលែងពីការបម្រើយោធា។ (more…)

10 months ago

សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ដោយសារការំលោភសិទ្ធិមនុស្សប្រឆាំងជនជាតិប៉ាឡេស្ទីន

សហភាពអឺរ៉ុប (EU) បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៉ីស្រាអែល ៥នាក់ និងអង្គភាពចំនួន ៣ ដោយលើកឡើងថា ពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះ «ការរំលោភសិទ្ធិមនុស្សមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធ» ប្រឆាំងជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង East Jerusalem។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ…

10 months ago

ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់ធ្វើបាតុកម្មទាមទារឲ្យមានការចរចារដោះដូរចំណាប់ថ្នូរជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន

ពលរដ្ឋអ៊ីស្រាអែលរាប់រយនាក់បានធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍នៅក្នុងក្រុង Rehovot ជិតទីក្រុង Tel Aviv ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូជាមួយហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា (more…)

10 months ago

ស្លាប់១១នាក់ និងរបួសធ្ងន់៤នាក់ ដោយសារការរអិលបាក់ដី នៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានកប់ឡានដឹកទំនិញ ១៦កៅអី ដោយបណ្តាលអោយមានមនុស្ស (more…)

10 months ago