សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើក “មហាសន្និបាត សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន” លើកទី២៥ (VECONAC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ៖ «ជាង៤ទសវត្សនៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន៖ រួមគ្នាកសាងមិត្តភាព សាមគ្គីភាព និងគាំទ្រអតីតយុទ្ធជន» ខណៈពិធីបើកប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥…
កំពង់ចាម៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោក អះម៉ាត់ យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំម៉ាស្ជិទថ្មី ភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ (more…)
មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក Mohsen Rezaei បានព្រមានថា ការទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu របស់អេមីរ៉ាតអារ៉ាប់រួម (UAE) នឹងមិននាំមកនូវ «លទ្ធផលល្អប្រសើរ» ឡើយ។ (more…)
ប្រទេសអារ៉ាប់ និងប្រទេសមូស្លីមជាច្រើន បានថ្កោលទោសការចូលលុកលុយបរិវេណវិហារ Al-Aqsa នៅក្រុង Jerusalem ដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir និងក្រុមអ្នកតាំងទីលំនៅអ៊ីស្រាអែល ក្រោមការការពាររបស់កងកម្លាំងប៉ូលិសអ៊ីស្រាអែល។ នៅថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2026 ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ដោយចាត់ទុកថាជាសកម្មភាពបង្កហេតុ និងអំពាវនាវឱ្យគោរព…
អ៊ីស្រាអែល៖ ជើងហោះហើរ Flydubai ពីទីក្រុងឌូបៃទៅទីក្រុង Tel Aviv បហរទេសអ៊ីស្រាអែល បានបញ្ចេញសញ្ញាអាសន្ន 7700 ខណៈកំពុងហោះហើរ ហើយបានបង្វែរទិសដៅនៅលើដែនអាកាសអារ៉ាប៊ីសាអូឌីត។ (more…)
រ៉ាបាត៖ព្រះមហាក្សត្រ Mohammed VI នៃប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៦បានតែងតាំងលោកស្រី Fatima Ezzahra El Mansouri ជាប្រមុខរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលធ្វើឱ្យលោកស្រីក្លាយជា ស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រម៉ារ៉ុកដែលកាន់តំណែងនេះ។ ព្រះមហាក្សត្រក៏បានប្រគល់ភារកិច្ចឱ្យលោកស្រីរៀបចំបង្កើតរដ្ឋាភិបាលថ្មីផងដែរ។ (more…)
ស្ថានទូតតួកគីប្រចាំកម្ពុជា បានជូនដំណើរនិស្សិតនគរបាលកម្ពុជាចំនួន ១០រូប ទៅកាន់ប្រទេសតួកគី ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ និងអនុបណ្ឌិត នៅបណ្ឌិតសភានគរបាលតួកគី ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញ។ (more…)
កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចាប់ផ្តើមដំណើរការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ ជាដំណាក់កាលដំបូងនៃកម្មវិធីដែលអាចនឹងបញ្ជូនមនុស្សរហូតដល់ ៥,០០០នាក់។ រដ្ឋាភិបាលម៉ាឡេស៊ីអះអាងថា ការវិលត្រឡប់នេះធ្វើឡើងដោយស្ម័គ្រចិត្ត។ (more…)
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្តេជ្ញាថា ទួរគីនឹងបន្តទាមទារឱ្យអ្នកដែលត្រូវបានចោទប្រកាន់ថាទទួលខុសត្រូវចំពោះអំពើឃោរឃៅ និងឧក្រិដ្ឋកម្មនៅតំបន់ហ្កាហ្សា និងតំបន់ផ្សេងទៀត ប្រឈមមុខនឹងយុត្តិធម៌។ (more…)
អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំណើរការឡើងវិញនូវការនាំចេញប្រេងឆៅ តាមរយៈ បំពង់បង្ហូរប្រេង East-West Pipeline បន្ទាប់ពីការជួសជុលការខូចខាត ដែលបណ្តាលមកពីការវាយប្រហារដោយដ្រូន កាលពីថ្ងៃទី១០ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។ (more…)