ព័ត៌មានជាតិ

កម្ពុជាបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយជោគជ័យ ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញផ្តោតលើ ៣២ ចំណុច

Spread the love
(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីបិទកិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់មកពីរដ្ឋ និងរដ្ឋាភិបាលសមាជិកចំនួន៨១ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
លទ្ធផលសំខាន់នៃកិច្ចប្រជុំ គឺការចេញនូវ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលមានចំណុចសំខាន់ចំនួន៣២ ដោយផ្តោតលើការពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។
កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាពដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ការធ្វើជាម្ចាស់ផ្ទះលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅកម្ពុជា និងជាលើកទី២ នៅតំបន់អាស៊ីអាគ្នេយ៍។
ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីតួនាទីកាន់តែសកម្មរបស់កម្ពុជា ក្នុងសហគមន៍អន្តរជាតិហ្វ្រង់កូហ្វូនី និងជាឱកាសពង្រឹងទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ នវានុវត្តន៍ និងភាពជាដៃគូរវាងប្រទេសសមាជិកផងដែរ៕
camm

Recent Posts

ម៉ាឡេស៊ីរក្សាបានអាសនៈក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣០

(ម៉ាឡេស៊ី)៖ ប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យក្នុងការរក្សាអាសនៈរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ (ITU Council) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០ បន្ទាប់ពីទទួលបានសំឡេងគាំទ្រចំនួន ១៤៥សំឡេង ក្នុងការបោះឆ្នោតនៅក្នុងសន្និសីទពេញអង្គ ITU ឆ្នាំ២០២៦ (PP-26)។ (more…)

34 minutes ago

កម្ពុជា និងកាណាដា ឈានដល់ការផ្លាស់ប្តូរអនុស្សរណៈពាណិជ្ជកម្ម-ហិរញ្ញវត្ថុ និងបើកផ្លូវចរចាកិច្ចព្រមព្រៀងធំៗ ២ បន្ថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា បានបោះជំហានទៅមុខមួយកម្រិតទៀត តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសុវត្ថិភាពហិរញ្ញវត្ថុ។ (more…)

37 minutes ago

សភាអ៊ីស្រាអែលជ្រើសតាំងតំណាងរាស្ត្រអារ៉ាប់ជាអនុប្រធានសភា ក្រោយអវត្តមានអស់រយៈពេល៤ឆ្នាំ

(អ៊ីស្រាអែល)៖ សភាអ៊ីស្រាអែល (Knesset) កាលពីថ្ងៃចន្ទ បានអនុម័តជ្រើសតាំងលោក Walid Taha សមាជិកសភាមកពីគណបក្ស United Arab List (Ra’am) ឱ្យកាន់តំណែងជាអនុប្រធានសភា ដែលជាការស្ដារឡើងវិញនូវតំណាងជនជាតិអារ៉ាប់ក្នុងថ្នាក់ដឹកនាំសភា បន្ទាប់ពីអវត្តមានអស់រយៈពេល៤ឆ្នាំ។…

40 minutes ago

ភ្លើងឆេះអគារកម្ពស់ ៤ ជាន់នៅថៃ បណ្តាលឱ្យមនុស្ស ១១ នាក់ស្លាប់ និងជាង ៣០ នាក់រងរបួស

យោងតាមសារព័ត៌មានថៃ Phuket News ហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅហាងជួល និងលក់ម៉ូតូមួយកន្លែង ក្នុងតំបន់ប៉ាតុង (Patong) ខេត្តភូកេត។ (more…)

46 minutes ago

សម្ដេចធិបតី ចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២៩ រួមមាន៖

សម្ដេចធិបតី ចូលរួមជាសហអធិបតីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងពិធីចុះហត្ថលេខា លើឯកសារចំនួន២៩ រួមមាន៖ (more…)

48 minutes ago

អារ៉ាប៊ីសាអូឌីតថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់លើប្រទេសបារ៉ែន ខណៈអ៊ីរ៉ង់ថាជាការវាយប្រហារលើមូដ្ឋានទ័ពអាមេរិក

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់លើប្រទេសបារ៉ែន ដោយបញ្ជាក់ពីការគាំទ្រ និងសាមគ្គីភាពពេញលេញជាមួយរដ្ឋាភិបាល និងប្រជាជនបារ៉ែន។ (more…)

49 minutes ago