• February 24, 2025
 កិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ានឆ្នាំ 2025(ARDEX-25)នៅកម្ពុជា

កិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយ ក្នុងតំបន់អាស៊ានឆ្នាំ 2025(ARDEX-25)នៅកម្ពុជា

Spread the love
Digiqole Ad

កិច្ចប្រជុំក្រុមការងាររៀបចំផែនការចុងក្រោយសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ 2025(ARDEX-25 )ដែលរៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយសហកាជាមួយ CFE-DM និងទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ធ្វើនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ សម្រាប់កម្ពុជា ជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ដល់២៦ខែគុម្ភៈឆ្នាំ២០២៥ ក្រោមវត្តមានពីឯកឧត្តមគឹម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយតំណាងឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃ NCDM,ឯកឧត្តម Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានិង លោក Lee Yam Ming នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA,រួមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ឌនានានិងកងកម្លាំងទាំងបី ពិសេសពី រដ្ឋសមាជិកអាស៊ានតាមបណ្តាលប្រទេសចូលរួម ។

រំលេចថា ជាព្រឹត្ដិការណ៍សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការរៀបចំសម្រាប់ ARDEX-25 បានចាប់ផ្តើម កិច្ចប្រជុំគោលបំណងនៃការរចនា និងគំនិតដែលបានធ្វើឡើង ទំនាក់ទំនងនិម្មិត និងកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីគាំទ្រសកម្មភាពនៃ កិច្ចប្រជុំ EPT លើកទី ១ និងឧបករណ៍សំខាន់ៗសម្រាប់ ARDEX-និងត្រៀមជាម្ចាស់ផ្ទះរៀបចំយ៉ាងពេញលេញដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដែលអាចកើតឡើងក្នុងអំឡុងពេល ARDEX-25 ក្នុងសមយុទ្ធខាងមុខនៅខែកក្កដាឆ្នាំនេះ។

ឯកឧត្តម Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានិង លោក Lee Yam Ming នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល AHA,បានសម្ដែងការគាំទ្រលើ កិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងឈានដល់ដំណាក់កាលសំខាន់មួយទៀតក្នុងការរៀបចំសម្រាប់ ARDEX-25។ កិច្ចប្រជុំអាស៊ាន ARDEX-កន្លងទៅដែលរៀបចំប្រជុំលំហាត់សមយុទ្ធ តាមបណ្តាលប្រទេសជាសមាជិកអាស៊ានជាបន្តបន្ទាប់មានលទ្ធផលគួជាទីមោទនៈ ហើយ កម្ពុជាក៏មាន បទពិសោធន៏នៃកិច្ចប្រជុំចាប់ផ្តើមកាលពី ខែមិថុនា ឆ្នាំ 2024ផងដែរ ។អាស៊ានទាំងមូលនិងខិតខំសម្រាប់តួនាទីជាអ្នកដឹកនាំ លើការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្ត ARDEX ជាទៀងទាត់នឹងពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបទាំងក្នុង និងក្រៅតំបន់របស់យើង។ដូច្នេះ អាស៊ានមានឧបករណ៍ភ្ជាប់ច្បាប់ AADMER និងមជ្ឈមណ្ឌល AHA ដំណើរការជាម៉ាស៊ីន ដោយផ្តល់នូវការគាំទ្រសម្រាប់ការឆ្លើយតបបន្ទាន់។

ឯកឧត្តម គីម វីរៈ ក្នុងនាមឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃ NCDM បានអោយដឹងថា ប្រទេសកម្ពុជាមានមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ARDEX-25 កិច្ចប្រជុំក្រុមការងាររៀបចំផែនការ សម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ARDEX-25នៅខែកក្កដា ឆ្នាំ 2025។ ឯកឧត្តម គីម វីរៈ បន្តថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នឹងសហការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយមជ្ឈមណ្ឌល AHA ក្នុងការធ្វើជាម្ចាស់ផ្ទះ នៅព្រះរាជាណាចក្រកម្ពុជាសម្រាប់លំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ានឆ្នាំ 2025 (ARDEX-25) នឹងពង្រឹងយន្តការក្នុងតំបន់ និងពង្រឹងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ជាពិសេសសម្រាប់ជំនួយក្នុងតំបន់ ឬអន្តរជាតិ។តំបន់អាស៊ានទាំងមូល ស្ថិតក្នុងចំណោមតំបន់ដែលងាយរងគ្រោះបំផុតចំពោះអាកាសធាតុ និងគ្រោះថ្នាក់ធម្មជាតិដោយសារការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកិច្ចប្រជុំលំហាត់សមយុទ្ធអាស៊ានថ្នាក់តំបន់(ARDEX )លើកដំបូង ក្នុងឆ្នាំ 2006 ដោយផ្តោតលើការឆ្លើយតបគ្រោះអាសន្នទឹកជំនន់។ លើកនេះ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីមជ្ឈមណ្ឌល AHA យើងមានគោលបំណងធ្វើលំហាត់ដ៏ទូលំទូលាយ រួមទាំងលំហាត់លើតុ (TTX) លំហាត់បញ្ជាការប្រកាស (CPX) និងលំហាត់ហ្វឹកហ្វឺនលើវាល (FTX) សាកល្បងយ៉ាងហ្មត់ចត់ និងពិនិត្យមើលយន្តការសម្របសម្រួលជាតិ និងប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយ រួមទាំងកិច្ចសហប្រតិបត្តិការ ARDEX 2025 ក្លាយជាស្តង់ដារសម្រាប់ការត្រៀមលក្ខណៈ និងការឆ្លើយតបគ្រោះមហន្តរាយនៅក្នុងតំបន់ផងដែរ៕ ផ្សាយ៖ កន ចំណាន, អត្ថបទ៖ ទទក

Digiqole Ad

Related post