• February 24, 2025
 អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន សុំទោសប្រជាជនមូស្លីមចំពោះការសម្លាប់រង្គាល Tak Bai នៅភាគខាងត្បូងប្រទេសថៃ កាលពីពីរទសវត្សរ៍មុន

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន សុំទោសប្រជាជនមូស្លីមចំពោះការសម្លាប់រង្គាល Tak Bai នៅភាគខាងត្បូងប្រទេសថៃ កាលពីពីរទសវត្សរ៍មុន

Spread the love
Digiqole Ad

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យ បានសុំទោសពីប្រជាជនមូស្លីម
ចំពោះការសម្លាប់រង្គាល Tak Bai ដោយនិយាយថា ប្រជាជនគួរតែដោះស្រាយបញ្ហាជាមួយគ្នា។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងពេលលោកទៅទស្សនាសាលា Saphan Wittaya ក្នុងស្រុក Cho Ai Rong នៃខេត្តណារ៉ាធីវ៉ាត់ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ខេត្តប៉ាតានី យ៉ាឡា និងណារ៉ាធីវ៉ាត់ ដើម្បីធ្វើកិច្ចចរចាសន្តិភាព ក្នុងនាមជាទីប្រឹក្សាប្រធានអាស៊ាន។ នេះបើតាមការផ្សាយដោយសារព័ត៌មាន NST Online នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបានកត់សម្គាល់ថា លោកបានប្ដេជ្ញាថែរក្សាការពារប្រជាជន អំឡុងពេលលោកធ្វើជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ២០០១-២០០៦ ប៉ុន្តែមានកំហុសមួយចំនួនបានកើតឡើង។ អ្នកកាន់សាសនាឥស្លាមពិតជាបានយល់ដឹងពីសារៈសំខាន់នៃការយល់ដឹង ការគោរពស្រឡាញ់ និងសន្តិភាព។ លោកបានគូសបញ្ជាក់ថា៖ ប្រសិនបើលោកបានធ្វើអ្វីខុសឬមិនពេញចិត្ត សូមអភ័យទោសអោយលោក ដើម្បីកែសម្រួល និងដោះស្រាយបញ្ហាជាមួយគ្នា។

ឧប្បត្តិហេតុ Tak Bai បានបណ្តាលអោយមានមនុស្សចំនួន ៨៥ នាក់ស្លាប់ នៅក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៤ នៅពេលដែលកងកម្លាំងសន្តិសុខ បានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលទាមទារឱ្យមានការដោះលែងអ្នកភូមិដែលត្រូវបានឃុំខ្លួន។

ទោះបីយ៉ាងណា សំណុំរឿងនៃឧប្បត្តិហេតុនេះត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំ ដោយមិនមានការជម្រះក្តី រហូតដល់ពេលផុតកំណត់នៃលក្ខន្តិកៈរយៈពេល ២០ឆ្នាំ ដែលបណ្តាលឱ្យមានប្រតិកម្មក្នុងចំណោមក្រុមអ្នកនយោបាយប្រឆាំង និងក្រុមសកម្មជន ដើម្បីរក្សាសិទ្ធិគ្រួសារជនរងគ្រោះចំពោះការពិត យុត្តិធម៌ និងសំណងបន្ទាប់ពីការរង់ចាំអស់រយៈពេលពីរទសវត្សរ៍។

អតីតនាយករដ្ឋមន្ត្រីថៃរូបនេះសង្ឃឹមថា ទៅថ្ងៃអនាគតនឹងមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងឡើងដើម្បីដោះស្រាយអំពើហិង្សានៅក្នុងតំបន់ភាគខាងត្បូង ជាពិសេសក្នុងកិច្ចសន្ទនាសន្តិភាពដែលកំពុងត្រូវបានសម្របសម្រួលដោយម៉ាឡេស៊ី៕

Digiqole Ad

Related post