• November 14, 2024
 អ្នកប្រាជ្ញឥស្លាមជាច្រើនរូបមកពីជុំវិញពិភពលោក ជួបជុំគ្នានៅម៉ាឡេស៊ី រៀបចំព្រឹត្តិការណ៍អន្តរជាតិ បង្កើនការយល់ដឹងអំពីហាទីសត្រឹមត្រូវ

អ្នកប្រាជ្ញឥស្លាមជាច្រើនរូបមកពីជុំវិញពិភពលោក ជួបជុំគ្នានៅម៉ាឡេស៊ី រៀបចំព្រឹត្តិការណ៍អន្តរជាតិ បង្កើនការយល់ដឹងអំពីហាទីសត្រឹមត្រូវ

Spread the love
Digiqole Ad

អ្នកប្រាជ្ញឥស្លាមជាច្រើនរូបមកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅម៉ាឡេស៊ី រៀបចំព្រឹត្តិការណ៍អន្តរជាតិ International Sama’ Hadith Sahih Al-Bukhari 2024 ដើម្បីបង្កើនការយល់ដឹងអំពីហាទីសត្រឹមត្រូវ។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រមូលផ្តុំដោយអ្នកប្រាជ្ញ និងបញ្ញវ័ន្តល្បីៗចំនួន ១៦រូប មកពីជុំវិញពិភពលោក រួមមាន៖ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស៊ីរី អេហ្ស៊ីប ឥណ្ឌា និងទុយនេស៊ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Bernama។

បើតាម Datuk Dr. Mohd Na’im Mokhtar រដ្ឋមន្រ្ដីកិច្ចការសាសនា នៃប្រទេសម៉ាឡេស៊ី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងការយល់ដឹង និងការដឹងគុណចំពោះហាទីស ឬប្រសាសន៍របស់ព្យាការីមូហាំម៉ាត់ (S.A.W) ក្នុងចំណោមសហគមន៍ឥស្លាម ក៏ដូចជាដើម្បីគោរពដល់មរតកបញ្ញារបស់អ្នកប្រាជ្ញកាលពីអតីតកាល។

លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីទទួលយកការបង្រៀនរបស់សាសនាឥស្លាម ដែលមានសារៈសំខាន់យ៉ាងខ្លាំងលើចំណេះដឹងទាំងខាងលោកិយ និងថ្ងៃបរលោក ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងអរិយធម៌របស់មនុស្ស។

លោករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ឥស្លាមជុំវិញពិភពលោក ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃភាតរភាព ដែលបានសង្កត់ធ្ងន់នៅក្នុងគម្ពីរគួរអាន និងស៊ុនណះនៃព្យាការីមូហាំម៉ាត់ (S.A.W)៕

Digiqole Ad

Related post