• September 19, 2024
 លោក Muhammad Yunus៖ រដ្ឋាភិបាលនឹងរៀបចំ​ការបោះឆ្នោតថ្មី ​បន្ទាប់ពីការកែ​ទម្រង់​ជាបន្ត​បន្ទាប់ក្នុងវិស័យសំខាន់ៗ

Prof. Muhammad Yunus, chief adviser of Bangladesh’s interim government, addresses foreign diplomats in Dhaka on Aug. 18, 2024. (Bangladesh Chief Adviser’s Press Wing)

លោក Muhammad Yunus៖ រដ្ឋាភិបាលនឹងរៀបចំ​ការបោះឆ្នោតថ្មី ​បន្ទាប់ពីការកែ​ទម្រង់​ជាបន្ត​បន្ទាប់ក្នុងវិស័យសំខាន់ៗ

Spread the love
Digiqole Ad

លោក Muhammad Yunus បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសបង់ក្លាដែសនឹងរៀបចំ​ការ​បោះ​ឆ្នោតថ្មី ​បន្ទាប់ពីការកែ​ទម្រង់​ជាបន្ត​បន្ទាប់ក្នុងវិស័យសំខាន់ៗ។ នេះជាការលើកឡើងរបស់លោក នៅក្នុងសន្និសីទពិសេស​មួយ​ នៅទីក្រុង Dhaka ​ទៅកាន់អ្នកការទូតបរទេសជាលើកដំបូង បន្ទាប់​ពី​ចូល​កាន់តំណែងជា​ប្រធានរដ្ឋាភិបាលបណ្តោះអាសន្នរបស់​ប្រទេស បន្ទាប់ពីនាយករដ្ឋមន្រ្តី Sheikh Hasina បានលាលែង​ពី​តំណែង ហើយបានភៀសខ្លួន ចំពេលមានការតវ៉ាដោយហិង្សា​អំពាវនាវអោយលោកស្រីចុះចេញពីតំណែង។

លោក Muhammad Yunus បានមានប្រសាសន៍ថា៖ “យើងនឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅពេលយើង​អាចបញ្ចប់អាណត្តិរបស់យើង ដើម្បីអនុវត្តកំណែទម្រង់សំខាន់ៗ​នៅ​ក្នុងគណៈកម្មាធិការរៀប​ចំការ​បោះឆ្នោត តុលាការ រដ្ឋបាលស៊ីវិល កងកម្លាំងសន្តិសុខ និងប្រព័ន្ធ​ផ្សព្វផ្សាយ”។

លោកបានបន្តថា៖ “យើងនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏រឹងមាំ និងទូលំទូលាយ ដើម្បីស្តារស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនប្រកបដោយនិរន្តរភាព​ជាមួយនឹងអាទិភាពដែលភ្ជាប់​ទៅនឹងអភិ​បាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ”។

គួរជម្រាបថា លោក Muhammad Yunus ត្រូវបានគេស្គាល់​ថាជាអ្នកធនាគារ ដែលក្នុង​ឆ្នាំ​១៩៨៣ លោក Yunus បាន​ចាប់​ផ្ដើម​បើក​ធនាគារ​មួយ​ឈ្មោះ​​ថា Grameen Bank ដែល​ផ្តល់​នូវ​កម្ចី​ខ្នាត​តូច និង​រយៈពេល​វែង​ ដើម្បី​ជួយ​​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យ​​​​បង្កើត​ជំនួញ​ផ្ទាល់​ខ្លួន។ គំនិត​ផ្តួចផ្ដើម​កម្ចី​ខ្នាត​តូច​នេះ បាន​ទទួល​ជោគជ័យ​នៅ​ជុំវិញ​ពិភពលោក ចាប់​តាំង​ពី​ពេល​នោះ​មក។ នៅ​ក្នុង​ឆ្នាំ​២០០៦ លោក Yunus រួម​ទាំង​ធនាគារ Grameen Bank របស់​លោក បាន​ឈ្នះ​នូវ​ពាន​រង្វាន់​សន្ដិភាព​ណូបែល៕

Digiqole Ad

Related post