• December 20, 2024
 អារ៉ាប៊ីសាអូឌីតបន្តជួយដល់ប្រទេសយេម៉ែន ដោយបញ្ចេញជំនួយលើកទី២ចំនួន ២៥០លានដុល្លារ ដើម្បី​បន្ធូរបន្ថយឱនភាពថវិការបស់រដ្ឋាភិ​បាល

អារ៉ាប៊ីសាអូឌីតបន្តជួយដល់ប្រទេសយេម៉ែន ដោយបញ្ចេញជំនួយលើកទី២ចំនួន ២៥០លានដុល្លារ ដើម្បី​បន្ធូរបន្ថយឱនភាពថវិការបស់រដ្ឋាភិ​បាល

Spread the love
Digiqole Ad

អារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ចេញជំនួយចំនួន ២៥០ លានដុល្លារ ដល់រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសយេម៉ែន។ នេះបើតាមការ​ផ្សាយដោយសារព័ត៌មាន Arab News នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ថវិកានេះធ្វើឡើងបន្ទាប់ពីការទូទាត់ដំបូងនៃចំនួនថវិកាដូចគ្នាដែលបានប្រកាសកាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅពេលដែលទីក្រុង Riyadh បានប្តេជ្ញាផ្តល់ជំនួយសរុបចំនួន ១.២ ពាន់​លាន​ដុល្លារ ដើម្បីបន្ធូរ​បន្ថយឱនភាពថវិការបស់រដ្ឋាភិបាល និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ។

លោក Mohammed al-Jaber ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅអារ៉ាប៊ីសាអូឌីត បានមាន​ប្រ​សាសន៍ថា “ជំនួយទីពីរនៃជំនួយសម្រាប់គាំទ្រការដោះស្រាយឱនភាពថវិកា​សម្រាប់រដ្ឋាភិបាល​យេ​ម៉ែនត្រូវបានផ្ទេរទៅឱ្យធនាគារកណ្តាលនៃប្រទេសយេម៉ែននៅទីក្រុង Aden ដែលមានទឹក​ប្រាក់​ចំនួន ២៥០ លានដុល្លារ ដើម្បីគាំទ្រដល់ប្រាក់ខែ ប្រាក់ឈ្នួល និងការចំណាយផ្សេងៗ”។

សង្រ្គាមសេដ្ឋកិច្ច រវាងរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ និង​កងជីវពល Houthi គាំទ្រដោយ​អ៊ីរ៉ង់ បានធ្វើឱ្យប្រទេសនេះមានបញ្ហា។ រដ្ឋាភិបាលយេម៉ែន បាន​ផ្លាស់ប្តូរទីតាំងទៅកាន់ទីក្រុង Aden ដែលជាទីក្រុងកំពង់ផែមួយនៅ​ឆ្នេរ​សមុទ្រភាគខាងត្បូង បន្ទាប់​ពីកងជីវពល Houthi គាំទ្រ​ដោយអ៊ីរ៉ង់ បានដណ្តើមយករដ្ឋធានី Sanaa ក្នុងឆ្នាំ២០១៤។

គួរកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីតបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីគាំទ្រ និងពង្រឹ​ង​សេដ្ឋកិច្ចរបស់​ប្រទេសយេម៉ែន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការផ្តល់​ជំនួយសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ផ្ទាល់​ សរុបជាទឹកប្រាក់មានចំនួនប្រហែល ១១,២ ពាន់​លាន​ដុល្លារ ចាប់តាំងពីចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២៣៕

Digiqole Ad

Related post