ត្រឹមរយៈពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យ ជនជាតិប៉ាឡេស្ទីនជិត២០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល! អគ្គលេខាធិការអង្គការសហប្រជាជាតិប្រកាសថ្កោលទោសនូវទង្វើដ៏ព្រៃផ្សៃនេះ

ត្រឹមរយៈពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យ ជនជាតិប៉ាឡេស្ទីនជិត២០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល! អគ្គលេខាធិការអង្គការសហប្រជាជាតិប្រកាសថ្កោលទោសនូវទង្វើដ៏ព្រៃផ្សៃនេះ

Spread the love
Digiqole Ad

ជារៀងរាល់ថ្ងៃ ជនជាតិប៉ាឡេស្ទីនរាប់រយនាក់នៅតំបន់ហ្គាហ្សាត្រូវបានសម្លាប់ជាបន្តបន្ទាប់នៅក្នុងការវាយប្រហារពីសំណាក់អ៊ីស្រាអែល ដែលត្រូវបានអះអាងថា ជាសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស។ ជាក់ស្តែង ត្រឹមរយៈពេលមួយថ្ងៃកាលពីថ្ងៃអាទិត្យ ជនជាតិប៉ាឡេស្ទីនជិត ២០០នាក់ នៅតំបន់ហ្គាហ្សាត្រូវបានសម្លាប់ ដោយសារការវាយប្រហារពីសំណាក់អ៊ីស្រាអែល។ នេះបើតាមការផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន ១៧៨នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ កាលពីថ្ងៃអាទិត្យ ជាថ្ងៃមួយនៃការស្លាប់ដ៏ច្រើនបំផុត ធ្វើអោយចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់កើនឡើងដល់ ២៥,០០០នាក់។

កងកម្លាំងអ៊ីស្រាអែល និងយុទ្ធជននៃក្រុមហាម៉ាស់ បានប៉ះទង្គិចគ្នានៅកន្លែងជាច្រើនទូទាំងតំបន់ហ្គាហ្សា ចាប់ពី Jabalia នៅភាគខាងជើង រហូតដល់ Khan Younis នៅភាគខាងត្បូង ដែលជាចំណុចផ្តោតនៃប្រតិបត្តិការរបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ។ យោធាអ៊ីស្រាអែលបាននិយាយថា ទាហានម្នាក់ត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធគ្នា។

ជុំវិញការសម្លាប់ដ៏គួរឱ្យសោកសៅទៅលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានថ្កោលទោសអ៊ីស្រាអែល ហើយបានហៅការសម្លាប់នោះថាជារឿងមិនអាចទទួលយកបានក្នុងការទាមទារភាពជារដ្ឋសម្រាប់ប្រជាជនប៉ាឡេស្ទីន។

អ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះ មន្ត្រីអ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែល និងជនបរទេសជាង ១,២០០នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។

ការវាយប្រហារពីសំណាក់យោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥,០០០នាក់ ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ និងបានជម្លៀសប្រជាជនដោយបង្ខំចំនួន ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ៕

Digiqole Ad

Related post