• December 19, 2024
 ផ្លូវបេតុងមួយខ្សែ ក្នុងភូមិកំពង់យោល ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាថវិកាជំនួយពីសមាគមនិងសប្បុរសជនក្នុងស្រុកជាច្រើន បានចាប់ផ្តើមបើកការរដ្ឋានសាងសង់

ផ្លូវបេតុងមួយខ្សែ ក្នុងភូមិកំពង់យោល ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាថវិកាជំនួយពីសមាគមនិងសប្បុរសជនក្នុងស្រុកជាច្រើន បានចាប់ផ្តើមបើកការរដ្ឋានសាងសង់

Spread the love
Digiqole Ad
តាកែវ៖ ដោយទទួលបានថវិកាជំនួយពីសមាគមនិងសប្បុរសជនក្នុងស្រុកជាច្រើន ផ្លូវបេតុងមួយខ្សែ ក្នុងភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ បានរៀបចំកម្មវិធីបើកការរដ្ឋានសាងសង់ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងមានការចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សុប សេន អគ្គនាយករងនៃក្រសួងមហាផ្ទៃ

រួមនិងមន្ត្រីនៃកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងតំណាងអង្គការសមាគម ក៏ដូចជាសប្បុរសជនជាច្រើនរូបផ្សេងទៀតផងដែរ។
បើតាមឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានគូសបញ្ចាក់ថា ផ្លូវបេតុងដែលត្រូវបើកការរដ្ឋានសាងសង់នាពេលនេះ មានប្រវែង ១៦០មែត្រ, កំពស់ ១តឹកកន្លះ, ទទឹង ៥ម៉ែត្រ។ឯកឧត្តម បានលើកឡើងថា ការធ្វើផ្លូវបេតុងមួយខ្សែនេះគឺជាថវិកាចូលរួមពីអង្គការសមាគមនិងសប្បុរសជននៅក្នុងស្រុកជាច្រើន។ ប៉ុន្តែក៏នឹងនៅតែបន្តទទួលថវិកាជំនួយពីសប្បុរសជន ដើម្បីបន្តធ្វើបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

Digiqole Ad

Related post