• December 19, 2024
 កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ជាង ៦ពាន់នាក់

កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ជាង ៦ពាន់នាក់

Spread the love
Digiqole Ad

កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ជាង ៦ពាន់នាក់ ខណៈឆ្នាំមុនៗមានត្រឹម៥០០០នាក់ប៉ុណ្ណោះ ភ្នំពេញ៖ បន្ទាប់ពីកម្មវិធីជួបជុំអាហារស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិ លើកទី ៧ និងលើកទី ៨ ឆ្នាំ២០២១ ត្រូវបានផ្អាកកាលពីពេលកន្លងទៅ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងបានផ្អាកការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) និងការជួបជុំលក្ខណៈសាសនា នានាៗនោះ នៅឆ្នាំ២០២៣នេះ កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំធ្វើឡើងដោយមានបងប្អូនខ្មែរឥស្លាមចូលរួមរហូតដល់ ៦១០០នាក់ ខណៈការរៀបចំនាពេលកន្លងមកនាឆ្នាំមុនៗមានត្រឹម៥០០០នាក់តែប៉ុណ្ណោះ។ យោងតាមការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ បានលើកឡើងយ៉ាងដូច្នេះថា ក្នុងនាមឯកឧត្តមជួសមុខឱ្យសហគមន៍ខ្មែរឥស្លាមកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតបង្កើនបន្ថែមចំនួនដល់ 6,100 នាក់ ចូលរួមក្នុងកម្មវិធីពិសារអាហារ ស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ 2023 ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម YB Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និង លោកជំទាវ YB Dato Sri Wan Azizah ក៏អញ្ជើញចូលរួម ជាកិត្តិយសក្នុងកម្មវិធីនេះផងដែរ ៕ គួរជម្រាបថា កម្មវិធីអាហារស្រាយបួសខែរ៉ម៉ាឌន ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងនឹងរៀបចំធ្វើឡើងនៅយប់ថ្ងៃទី 27 ខែមិនា ឆ្នាំ២០២៣ ខាងមុខនេះ។

Digiqole Ad

Related post