• September 23, 2026
 G7 រួមគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត និងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ

G7 រួមគ្នាថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូធីលើអារ៉ាប៊ីសាអូឌីត និងអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ

Spread the love
Digiqole Ad
រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 កាលពីថ្ងៃទី២២ ខែកញ្ញា បានចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូធីនៅប្រទេសយេម៉ែន និងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រទេស G7 ដែលរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន បានចាត់ទុកស្ថានការណ៍នៅយេម៉ែនថា ជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ព្រមទាំងសន្តិសុខថាមពលសកល និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab។
G7 បានអំពាវនាវឱ្យក្រុមហ៊ូធី បញ្ឈប់ជាបន្ទាន់នូវរាល់ប្រតិបត្តិការយោធា ការគំរាមកំហែង និងការវាយប្រហារលើនាវាដឹកទំនិញស៊ីវិលហើយវិលត្រឡប់ទៅរកដំណើរការនយោបាយដោយសន្តិវិធី។
ជាមួយគ្នានេះ G7 ក៏បានអំពាវនាវឱ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការផ្គត់ផ្គង់អាវុធ និងការគាំទ្រដល់ក្រុមហ៊ូធី ដោយលើកឡើងថា ការគាំទ្រនេះអាចបង្កើនភាពតានតឹង និងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក។
G7 ក៏បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលយេម៉ែន និងប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសអង្គការសហប្រជាជាតិ សម្រាប់យេម៉ែន ដើម្បីស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចា។
Digiqole Ad

Related post