• September 15, 2026

មូស្លីមនៅភាគខាងត្បូងហ្វីលីពីន ចាប់ផ្តើមបោះឆ្នោតជ្រើសរើសសភា បាងសាម៉ូរ៉ូ(Bangsamoro )ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

Spread the love
Digiqole Ad
ប្រជាពលរដ្ឋនៅតំបន់ស្វយ័ត Bangsamoro Autonomous Region(BARMM) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានចាប់ផ្តើមបោះឆ្នោតនៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា នេះ ដើម្បីជ្រើសរើសសមាជិកសភារបស់ខ្លួនជាលើកដំបូង។

ការបោះឆ្នោតនេះត្រូវបានចាត់ទុកថាជាចំណុចសំខាន់មួយនៃដំណើរការសន្តិភាពដែលបានចាប់ផ្តើមតាំងពីចុងទសវត្សរ៍ឆ្នាំ 1990 ហើយបាននាំទៅដល់ការបង្កើតតំបន់ស្វយ័ត Bangsamoro នៅភាគខាងត្បូងហ្វីលីពីន។
ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួន ជាង ២លាននាក់ ដើម្បីជ្រើសរើសសមាជិកសភាចំនួន ៨០អាសនៈ ដែលមានគណបក្សនយោបាយចំនួន ១៣ ចូលរួមប្រកួតប្រជែង។
គួរឲ្យដឹងថា តំបន់ Bangsamoro គឺជាតំបន់ដែលមានប្រជាជនមូស្លីមភាគច្រើននៅហ្វីលីពីន ហើយការបោះឆ្នោតនេះនិងមានសារៈសំខាន់ខ្លាំងចំពោះដំណើរការសន្តិភាព និងការគ្រប់គ្រងស្វ័យភាពរបស់ប្រជាជននៅភាគខាងត្បូងប្រទេស។
Digiqole Ad

Related post