• July 25, 2024
 ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាអញ្ជើញសួរសុខទុក្ខនិងជូនដំណើរបងប្អូនខ្មែរឥស្លាមដែលត្រូវទៅបំពេញកាតព្វកិច្ចធម្មយាត្រហាជី្ជនៅប្រទេសអារ៉ាប៊ីសាអូឌីត

ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាអញ្ជើញសួរសុខទុក្ខនិងជូនដំណើរបងប្អូនខ្មែរឥស្លាមដែលត្រូវទៅបំពេញកាតព្វកិច្ចធម្មយាត្រហាជី្ជនៅប្រទេសអារ៉ាប៊ីសាអូឌីត

Spread the love
Digiqole Ad

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡា ឡៃ រដ្ឋឡេខាធិការក្រសួងធម្មការនិង សាសនា បានអញ្ជើញសួរសុខទុក្ខនិងជូនដំណើរបងប្អូនខែ្មរឥស្លាមដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលត្រូវចាកចេញពីប្រទេសកម្ពុជាទៅបំពេញកាតព្វកិច្ចធម្មយាត្រាហាជីនៅក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្លេះ ណាស៊ី ទឹប្រឹក្សាក្រសួងព័ត៌មានផងដែរ។ មានប្រសាសន៏សំណេះសំណាលជាមួយបងប្អូននាពេលនោះ ឯកឧត្តម ឡា ឡៃ បានសម្តែងនូវការសាទរចំពោះបងប្អូនដែលមានឱកាសនិងលទ្ធភាពទៅបំពេញកាតព្វកិច្ចហាជី្ជនាឆ្នាំនេះ ហើយឯកឧត្តម សូមជូនពរនិងបួងសួងពីអល់ឡោះជាម្ចាស់សូមឲ្យបងប្អូនដែលចេញដំណើរទៅទាំងអស់ទទួលបាននូវសុខសុវត្ថិភាព ពិសេសសូមឲ្យអល់ឡោះជាម្ចាស់ទទួលយកនូវការធ្វើហាជីរបស់ប្អូនទាំងអស់។ ឯកឧត្តមបន្តថា ការដែលបងប្អូនមានឱកាសបំពេញកាតព្វកិច្ចផ្សេងៗក្នុងជំនឿសាសនានេះ ក៏ដោយសារតែប្រទេសកម្ពុជាយើងមានសន្តិភាពពេញលេញ និង ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាក់ស្តែងប្រជាពលរដ្ឋមានលទ្ធភាពចំណាយទៅបំពេញកាតព្វហាជី្ជកាន់តែច្រើនឡើងបើទោះជាតម្លៃថ្លៃជាងមុនក៏ដោយ។

គួរជម្រាបជូនដែថា បងប្អូនខ្មែរឥស្លាមដែលត្រូវទៅបំពេញកាតព្វកិច្ចហាជីនាឆ្នាំ២០២៣នេះមាន១១០០នាក់ ហើយបានចាប់ផ្តើមចាកចេញដំណើរជាបន្តន្ទាប់រហូតដល់ថ្ងៃទី១៧ ខែ​ មីថុនា​ ឆ្នាំ​ ២០២៣។
Digiqole Ad

Related post