• July 25, 2024
 ឯកឧត្តម ឡា ឡៃ៖ ឱកាសការងារមានស្មើគ្នាដោយគ្មានការរើសអើងជាតិសាសន៍ឡើយ សម្រាប់យុវជនដែលមានសមត្ថភាពក្នុងសង្គមសន្តិភាព

ឯកឧត្តម ឡា ឡៃ៖ ឱកាសការងារមានស្មើគ្នាដោយគ្មានការរើសអើងជាតិសាសន៍ឡើយ សម្រាប់យុវជនដែលមានសមត្ថភាពក្នុងសង្គមសន្តិភាព

Spread the love
Digiqole Ad

ភ្នំពេញ៖ ឯកឧត្តម ឡា ឡៃ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា ឱកាសការងារមានស្មើគ្នាដោយគ្មានការរើសអើងជាតិសាសន៍ឡើយ សម្រាប់យុវជនដែលមានសមត្ថភាពក្នុងសង្គមសន្តិភាព។

ប្រសាសន៍របស់ ឯកឧត្តម ឡា ឡៃ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញធ្វើបាឋកថាជំរុញនិងលើកទឹកចិត្តនិស្សិត ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ក្រោមប្រធានបទ “ឱកាសយុវជនក្នុងសង្គមសន្តិភាព-Youth Opportunity in Peace Society” ដែលរៀបចំដោយ សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

កម្មវិធីនេះ ក៏មានការចូលរួមជាកិត្តិយសផងដែរពីសំណាក់ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ស្លេះ ណាស៊ី សាកលវិទ្យាធិការ ព្រមទាំងសាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតប្រមាណជាង ២០០នាក់។

ឯកឧត្តម បានមានប្រសាសន៍លើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពអោយបានខ្លាំងពូកែ ដើម្បីក្លាយជាធនធានដែលសង្គមជាតិត្រូវការ ខណៈប្រទេសជាតិកំពុងទទួលបានសុខសន្តិភាពពេញលេញ និងបានក្រើនរំលឹកអំពីភាពលំបាកនៃការទទួលបានចំណេះដឹងរបស់យុវជននៅក្នុងសម័យសង្គ្រាម។

ឯកឧត្តម ឡា ឡៃ ក៏បានកោតសរសើរនូវគំរូវីរៈភាពរបស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យ ដែលបានរៀបចំកម្មវិធីជំរុញនិងលើកទឹកចិត្តនិស្សិត ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ និងបានអញ្ជើញឯកឧត្តម អោយចែករំលែកបទពិសោធន៍ ក៏ដូចជាយុទ្ធសាស្ត្រល្អៗជូនដល់និស្សិត។

គួរជម្រាបថា មជ្ឈមណ្ឌលបណ្តុះបណ្តាលនៃសាកលវិទ្យាល័យ CUMT ជារឿយៗតែងតែបានរៀបចំនូវបឋកថាជាលក្ខណជាតិ និងអន្តរជាតិ ក្នុងគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់សិស្សនិស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យគ្រប់ជំនាញ គ្រប់ឯកទេស ដើម្បីអោយពួកគាត់ត្រៀមខ្លួន អភិវឌ្ឍខ្លួនអោយបានខ្លាំង និងឆាប់រហ័ស៕

Digiqole Ad

Related post