• December 9, 2024
 ឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្តម ចៅ តុល ដឹកនាំក្រុមការចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជាជាង១០០០នាក់នៅឃុំព្រែកថ្មី ខេត្តកណ្តាល

ឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្តម ចៅ តុល ដឹកនាំក្រុមការចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិកគណបក្សប្រជាជនកម្ពុជាជាង១០០០នាក់នៅឃុំព្រែកថ្មី ខេត្តកណ្តាល

Spread the love
Digiqole Ad

ខេត្តកណ្តាល ៖ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋជា សមាជិកគណបក្សប្រជាជនកម្ពុជា ១៣៤៣នាក់ មកពីមូលដ្ឋានឃុំព្រែកថ្មី នៃស្រុកកោះធំ បានអញ្ជើញមកជួបជុំគ្នា ក្នុងពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកោះធំ និង ឯកឧត្តម ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ដែលកម្មវិធីសំណេះសំណាលនេះបានរៀបចំធ្វើឡើងនៅភូមិចាមលើ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តម គណៈគណអធិបតីទាំងពីរក៏បានក្រើនរំលឹកនិងអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។

ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ ក្រៅពីសំណេះសំណាលឯកឧត្តមគណៈអធិបតីក៌បានបង្រៀនប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវនិងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត។

គួរឲ្យដឹងដែថារ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នានាពេលនេះសុទ្ធតែបានបង្ហាញទឹកចិត្តសប្បាយរីករាយ និងបានប្តេជ្ញាចិត្ត បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

Digiqole Ad

Related post