• July 26, 2024
 ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ឋសភា បាន​អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រឡងសូត្រ​ គម្ពីអាល់គូរអាន​ និង​ ចែក​ រង្វាន់ជ័យលាភី ជូន​ ករី​ និង​ ករីអះ នៅឃុំប៉ើស១

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ឋសភា បាន​អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រឡងសូត្រ​ គម្ពីអាល់គូរអាន​ និង​ ចែក​ រង្វាន់ជ័យលាភី ជូន​ ករី​ និង​ ករីអះ នៅឃុំប៉ើស១

Spread the love
Digiqole Ad
ត្បូងឃ្មុំ នៅរសៀល ថ្ងៃអាទិត្យទី១០ ខែ​កញ្ញា ឆ្នាំ​ ២០២៣ ឯកឩត្ដម​ ឆាយ​ វណ្ណា​ ប្រធានផ្នែកវប្បធម៌និងសាសនាបាន ​អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រឡងសូត្រ​ គម្ពីអាល់គូរអាន​និង​ចែក​រង្វាន់ជ័យលាភី ជូន​ ករី​ និង​ ករីអះ ក្នុងឃុំប៉ើស១ ស្រុក ក្រូចឆ្មារ​ ខេត្ត​ ត្បូងឃ្មុំ។ដោយកម្មវិធីនេះមានការចូលរួម ​ពីសំណាក់ លោកមេឃុំ ប៉ើស១ ​លោកមេ ភូមិសោយ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៏យ៉ាងច្រើន។

ឯកឧត្តម ឆាយ វណ្ណា មានប្រសាសន៍ នៅក្នុងពិធីនោះថាក្នុងនាមជាមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយរូប ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជៅបំផុតដល់បងប្អូនសាសនិក ឥស្លាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រហើយបានបោះឆ្នោកជូនគណបក្សប្រជាជនកម្ពុជាអោយ នៅតែបន្តដឹកនាំ ប្រទេសបន្តទៀតនៅក្នងអាណត្តិថ្មីនេះ ក្រោមការដឹកនាំពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តគោលនយោបាយបម្រើជាតិ និងប្រជាជន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខទៀត។
ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៍បន្តទៀតថាដោយសារមានសុខសន្តិភាពទើបយើងអាចរៀបចំពិធីប្រឡងសូត្រ​ គម្ពីអាល់គូរអាន​ និង​ ចែក​ រង្វាន់ជ័យលាភី ជូន​ ករី​ និង​ ករីអះ នៅឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបាន ដោយជោគជ័យ។ ឯកឧត្តមក៏បានពាំនាំប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះថា«បើមន្ត្រីយើងធ្វើការលឿន នោះផលដល់ដៃប្រជាពលរដ្ឋក៏លឿនដែរ» នេះបានបញ្ជាក់ថា សម្ដេចធិបតីហ៊ុន ម៉ាណែត គិតគូរពីសុខទុក្ខប្រជាពលរដ្ឋខ្លាំងណាស់បានប្រាប់ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋអោយបានល្អ។
ចុងបញ្ចប់ឯកឧត្តម ឆាយ វណ្ណា សូមថ្លែងអំណរអរគុណដល់ម្ចាស់ជំនួយ និងគណៈកម្មការរៀបចំកម្មវិធីនេះ ដែលបានចំណាយពេលវេលា ទាំងថវិកា និងកំលាំងកាយចិត្តដើម្បីរៀបចំបានល្អ នេះហើយបានបញ្ជាក់ពីទឹកចិត្តបងប្អូនសាសនិកឥស្លាម ស្រលាញរៀនសូត្រគម្ពីរអាលគូរអានបានយកចិត្តទុកដាក់លើគម្ពីរអាល់គូរអាននេះ ៕





Digiqole Ad

Related post