• July 25, 2024
 ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌ និងសាសនា អញ្ជើញជាអធិបតីភាពក្នុងកម្មពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជ័យលាភីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៌ និងសាសនា អញ្ជើញជាអធិបតីភាពក្នុងកម្មពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ជ័យលាភីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា

Spread the love
Digiqole Ad

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃចន្ទទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ វណ្ណាសមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្ដាលនិងជា ប្រធានផ្នែកវប្បធម៌និងសាសនា និងលោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជា អធិបតីភាព ក្នុងពិធីបិទបិទព្រឹត្តិការណ៍ប្រកួតបាលទាត់ដណ្ដើមពានរង្វាន់ជ័យលាភីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ។ ដោយកម្មវិធី នេះ មានការចូលរួមពីសំណាក់ ក្រុមការងារ ឯកឧត្តម ឆាយ វណ្ណា ក្រុមជំនួយការផ្នែកវប្បធម៍និងសាសនា អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ កីឡាករ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប អ្នកដែលពាក់ព័ន្ធ ដែលស្ថិតនៅកីឡដ្ឋានភូមិ វាលឃ្មុំ ឃុំ គរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ឆាយ វណ្ណា មានប្រសាសន៍ថាទៅកាន់កីឡាករ មហាជនរាប់មុឺននាក់នៅក្នុងទីលានប្រកួត ថា ដោយសារមានសុខសន្តិភាពទើបអាចអោយបងប្អូនប្រជាពលរដ្ឋនិងកីឡាករទំាងអស់អាចមកលេងកីឡាបាន បងប្អូនប្រជាពលរដ្ឋអាចមកទស្សនាការលេងកីឡានៅទីនេះបានសប្បាយរីករាយ ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឆាយ វណ្ណា បានបន្តទៀតថា តាមការ​មើលឃើញនៅទីលានប្រកួតនេះផ្ទាល់ឃើញថាប្អូនៗលេងកីឡាបាលទាត់នេះពិតជាលេងបែបបច្ចេកទេសនិងរីកចម្រើនខ្លាំងជាងពេលដែលលេងកន្លងមក ប្អូនៗត្រូវខិតខំហ្វឹកហាត់អោយបានល្អដើម្បីអោយប្អូនអាចទៅបន្តអាជីពក្នុងក្លិបបាលទាត់ណាមួយក្នុងប្រទេស ឬអាចទៅក្លិបក្រៅប្រទេសក៍អាចបានដែរ សំខាន់អោយតែប្អូនៗមានសមិត្ថភាពទៅបាន។

សព្វថ្ងៃនេះអោយតែប្អូនៗលេងបានល្អហើយច្បាស់ក្លិបណាចង់បានប្អូនទៅនៅដែរដូច្នេះប្អូនត្រូវពង្រឹងសមត្ថភាពខ្លួនចាប់ពីពេលនេះទៅ។ ឯកឧត្តម ឆាយ វណ្ណា អំពាវនាវដល់ប្រជាពលរដ្ឋកីឡាករទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥រសៀល បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ។ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តសុខសន្តិភា រីកចម្រើនទៅមុខទៀត។

ឯកឧត្តម ឆាយ វណ្ណា សូមថ្លៃអំណអរគុណដល់គណកម្មធិការរៀបចំប្រកួត អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដែលខិតខំចំណាយពេលវេលាដ៏មានតម្លៃ សម្រាប់រៀបចំទាំងកំលាំងកាយចិត្តថវិកា នេះហើយទឹកចិត្តមន្រ្តីគណបក្សប្រជាជនកម្ពុជា បម្បើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបផងដែរថាការប្រកួតកីឡាបាលទាត់ដណ្តើមពានរង្វាន់ដណ្តើមពានរង្វាន់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន២០ក្រុម មកពីបណ្តាស្រុកនានាក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។ក្រុមកីឡាដែលបាជយ័លាភី ពានរង្វាន់ ឯកឧត្តម ឧបនាយករដ្នមន្ត្រី ជា សុផារ៉ា បានទៅលើក្រុមកីឡាករ មកពីភូមិសោយ ស្រុកក្រូចឆ្មារ លេខ១ ទទួលបានទឹកប្រាក់ចំនួន៧ លានរៀល លេខ២បានទៅលើ ក្រុមកីឡាករភូមិវាលឃ្មុំ ឃុំគរ ទទួលបានទឹកប្រាក់៤ លានរៀល លេខ៣ បានទៅលើ ក្រុមកីឡាករភូមិដងកាំបិត ឃុំស្រឡប់ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល និងលេខ៤ បានទៅលើក្រុមកីឡាករភូមិឈើទាលតូច ឃុំពាមជីលាំង ទទួលបានទឹកប្រាក់ចំនួន ១លានរៀល៕

Credit: ផ្នែកវប្បធម៌និងសាសនានៃយុវជនគណបក្សថ្នាក់កណ្ដាល

Digiqole Ad

Related post