• October 14, 2024
 ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

Spread the love
Digiqole Ad

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម Dato Haji Mohamad Marzuki Mohamad Omar ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

នាជំនួបដ៏មានតម្លៃនេះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) គឺដើម្បីគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចូលរួមជាអធិបតីពិធីសិក្ខាសាលា ដែលនិងប្រព្រឹត្តឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។  ក្នុងនោះ ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាអ្នកគ្រប់គ្រងលើគ្រប់សាសនាទាំងអស់នៅកម្ពុជាបានយ៉ាងល្អ ពោលកម្ពុជាជាប្រទេសមានសុខដុមនាកម្មសាសនា ដែលជាមូលដ្ឋានគ្រឹះសន្តិភាព និងនាំឲ្យមានស្ថិរភាពសង្គម គួរឲ្យកត់សំគាល់។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានស្វាគមន៏និងអរគុណដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលតែងតែជួបឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាកន្លងមក។ ឯកឧត្តម រដ្ឋមន្រ្តីបានឆ្លើយតបផងដែរចំពោះការអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តីចូលរួមនៅក្នុងពិធីសិក្ខាសាលានាពេលខាងមុខ និងខិតខំរកពេលវេលាសមស្របណាមួយដើម្បីចូលរួមទៅតាមកាលៈទេសៈជាក់ស្តែងផងដែរ ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា សូមជូនពរដល់ឯកឧត្តម ប្រធានអង្គការផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក(RISEAP) និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ ទទួលបានជោគជ័យ និងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងសុវត្ថិភាពនៅក្នុងការធ្វើដំណើរ៕ Cr: TVK

Digiqole Ad

Related post