• May 7, 2026
 អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម សម្រេចលទ្ធផល៩៨,៥៩%ហើយ

អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម សម្រេចលទ្ធផល៩៨,៥៩%ហើយ

Spread the love
Digiqole Ad
នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ ចាប់ផ្តើមពីស្រុកជើងព្រៃ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម ៩៨,៥៩%ហើយ។

ឯកឧត្តម ផន រឹម បន្តថា ផ្អែកលើល្បឿនការងារ គម្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខដែលមានន័យថា លឿនជាងផែនការគ្រោងទុក។
Digiqole Ad

Related post