• November 9, 2024
 អ្នកកាសែតប៉ាឡេស្ទីនចំនួន ៨៦ នាក់ហើយត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រា​អែល​លើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក

អ្នកកាសែតប៉ាឡេស្ទីនចំនួន ៨៦ នាក់ហើយត្រូវបានសម្លាប់ ក្នុងយុទ្ធនាការយោធារបស់អ៊ីស្រា​អែល​លើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក

Spread the love
Digiqole Ad

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាង​ហោ​ចណាស់​អ្នក​កាសែតប៉ាឡេស្ទីន ៨៦នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធាអ៊ីស្រា​អែល​ដែលកំពុង​បន្តនៅ​តំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ នេះបើតាម​ការ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា អ្នកស្លាប់ចុងក្រោយ​គឺ Mohamed Abu Samra ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល​កាលពីថ្ងៃ​អាទិត្យ។ សេចក្តីថ្លែងការណ៍បាននិយាយថា “ការសម្លាប់អ្នកកាសែតប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រា​អែល គឺជា​ការប៉ុនប៉ងដើម្បីបិទបាំងពីការរាយការណ៍ការពិតអំពីប៉ាឡេស្ទីន”។

ជាការសងសឹកចំពោះការវាយប្រហារដ៏គួរអោយភ្ញាក់ផ្អើលពីសំណាក់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបណ្តាលអោយមានមនុស្សស្លាប់ចំនួន ១,២០០នាក់ អ៊ីស្រាអែលបានបិទខ្ទប់ទាំង​ស្រុងលើតំបន់ហ្គាហ្សា ហើយបើកការវាយទាំងផ្លូវអាកាស និងផ្លូវគោក។ យោងតាមអាជ្ញាធរ​សុខា​ភិបាលនៅហ្គាហ្សា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៨,២០៥ នាក់ត្រូវបានសម្លាប់ និង ៤៩,៦៤៥ នាក់​ផ្សេងទៀតបានរងរបួស៕

Digiqole Ad

Related post