• July 25, 2024
 អ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមព្រៀងបន្តការឈប់បាញ់ ២ថ្ងៃបន្ថែមទៀត

អ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមព្រៀងបន្តការឈប់បាញ់ ២ថ្ងៃបន្ថែមទៀត

Spread the love
Digiqole Ad
ហ្កាហ្សា)៖ បទឈប់បាញ់បណ្ដោះអាសន្នរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានបន្តរយៈពេលពីរថ្ងៃបន្ថែមទៀត។ ក្នុង រយៈពេលបួនថ្ងៃនៃ ការឈប់បាញ់គ្នាដំណាក់កាលដំបូងនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន៦៩ នាក់ដែលរួមមានជាពិសេសស្ត្រី និងកុមារ។ ចំណែកអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន១៥០នាក់។

បទឈប់បាញ់បណ្ដោះអាសន្នរវាងក្រុមហាម៉ាស់-ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានបន្តរយៈពេលពីរថ្ងៃបន្ថែមទៀត។ ការបន្តបទ ឈប់បាញ់នេះ គឺជាឱកាសដែលអាចធ្វើឲ្យក្រុមហាម៉ាសប៉ាឡេស្ទីននេះបន្តដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ក្នុងរយៈពេលបួនថ្ងៃនៃការឈប់បាញ់គ្នា ដំណាក់កាលដំបូងនេះ ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន៦៩ នាក់ដែលរួមមានជាពិសេសស្ត្រីនិងកុមារ។ ចំណែកអ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន១៥០នាក់មកវិញផងដែរ។
កិច្ចព្រមព្រៀងឈប់បាញ់គ្នានឹងបន្តរយៈពេល២ថ្ងៃថែមទៀតក្រោម ការជួយសម្របសម្រួលរបស់ប្រទេសកាតា។ យោងតាមកិច្ចព្រមព្រៀងការឈប់ សម្រាកបាញ់មួយថ្ងៃនឹងត្រូវមានលក្ខខណ្ឌជាថ្នូរដោះលែងចំណាប់ខ្មាំង១០នាក់ និងការរំពឹងថាការបន្តឈប់បាញ់គ្នារយៈពេល២ថ្ងៃទៀតនេះ ចំណាប់ខ្មាំង២០នាក់នឹងត្រូវបានដោះលែង។
Fresh News
Digiqole Ad

Related post