• December 9, 2024
 អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានប្រើផូស្វ័រពណ៌ស លើអគារលំនៅឋាន ក្នុងប្រទេសលីបង់

អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ថា បានប្រើផូស្វ័រពណ៌ស លើអគារលំនៅឋាន ក្នុងប្រទេសលីបង់

Spread the love
Digiqole Ad
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បាននិយាយកាលពីថ្ងៃពុធថា យោធាអ៊ីស្រាអែល បានប្រើប្រាស់ ផូស្វ័រពណ៌សម្តងហើយម្តងទៀតក្នុងប្រទេសលីបង់ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបន្ថែមការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មសង្គ្រាមដោយយោធាអ៊ីស្រាអែល នៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។
អង្គការ HRW បាននិយាយថា ខ្លួនអាចបញ្ជាក់ការប្រើប្រាស់ផូស្វ័រពណ៌ស នៅក្នុងក្រុងចំនួន ១៧ នៅទូទាំងប្រទេសលីបង់ ចាប់តាំងពីខែតុលា រួមទាំងយ៉ាងហោចណាស់ចំនួន ៥កន្លែងដែលវាត្រូវបានប្រើប្រាស់ដោយខុសច្បាប់ នៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅច្រើន។

ផូស្វ័រពណ៌ស ដែលជាសារធាតុគីមីដូចក្រមួន ដែលបង្កឲ្យឆេះ នៅពេលប៉ះនឹងអុកស៊ីហ្ស៊ែន ជាធម្មតាមិនត្រូវបានចាត់ទុកថា ជាអាវុធគីមីនោះទេ ប៉ុន្តែក្រុមសិទ្ធិមនុស្សតែងតែរិះគន់ការប្រើប្រាស់របស់វា ក្នុងសង្គ្រាម។
លោក Ramzi Kaiss អ្នកស្រាវជ្រាវនៅអង្គការ HRW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប្រើប្រាស់របស់អ៊ីស្រាអែលនៃគ្រាប់រំសេវផូស្វ័រពណ៌ស នៅតំបន់ដែលមានប្រជាជនរស់នៅ ធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលភ្លាមៗ និងបានបង្ខំឲ្យមនុស្សជាច្រើន ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ»។ «កងកម្លាំងអ៊ីស្រាអែល គួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់គ្រាប់រំសេវផូស្វ័រពណ៌ស នៅក្នុងតំបន់ដែលមានប្រជាជន ជាពិសេស នៅពេលដែលជម្រើស ដែលមិនសូវមានគ្រោះថ្នាក់ គឺអាចរកបានយ៉ាងងាយស្រួលនោះ»។
ក្រសួងសុខាភិបាលលីបង់ បានរាយការណ៍ថា មានអ្នករងរបួស ១៧៣នាក់ គិតត្រឹមសប្តាហ៍មុនដោយសារការប៉ះពាល់សារធាតុផូស្វ័រពណ៌ស ចាប់តាំងពីខែតុលាមក។ ក្រុមនេះ មិនអាចបញ្ជាក់ពីតួលេខនេះបានទេ។
ប្រភព៖ BTV News
Digiqole Ad

Related post