• December 10, 2024
 អង្គការសម្ព័ន្ធពិភពឥស្លាម គ្រោងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា

អង្គការសម្ព័ន្ធពិភពឥស្លាម គ្រោងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា

Spread the love
Digiqole Ad
(ភ្នំពេញ)៖ ស្របពេលកម្ពុជាជាប្រទេស ដែលមានសុខសន្តិភាព ជាពិសេសទៀតនោះ គឺមានសុខដុមរមនីយកម្ម ជាតិសាសន៍ និងសាសនា អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) គ្រោងរៀបចំសិន្នសីទអន្តរជាតិ ស្តីពីសន្តិភាព និងសុខដុមរមនីយកម្មនៅកម្ពុជា នាពេលខាងមុខឆាប់ៗនេះ ក្រោយឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ បានលើកសំណើរស្នើសុំ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម ដើម្បីផ្សព្វផ្សាយអំពីសុខសន្តិភាព និងសុខដុមរមនីយកម្ម ដល់ប្រទេសបណ្តាប្រទេសផ្សេងៗទៀត។

ការស្នើសុំនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្នុី និងហ៊េកហ្ស៊ីហ្គូវីណា។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ពីសុខសន្តិភាព សុខដុមរមនីយកម្ម និងគ្មានការរើសអើងនៅកម្ពុជា នៅពេលដែលលោកបានធ្វើដំណើរបំពេញទស្សនកិច្ចការងារមកកម្ពុជា និងបានជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួន កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ។
ប្រភព៖ Fresh News
Digiqole Ad

Related post